• 2020-02-26 02:42:15
  • បាល់ទាត់

Tiger Street Football 2020 ​មណ្ឌល​ភ្នំពេញ ​ចាប់​ផ្ដើម​លេង​ហើយ​

  • 2020-02-26 02:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football 2020 ​នៅ​មណ្ឌល​ភ្នំពេញ ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ព្រឹក​នេះ​ហើយ ​ដោយ​មាន​ក្រុម​ចូល​រួម​១១៥​ក្រុម ​លេង​៣​ថ្ងៃ​ពេញ ​ពី​ថ្ងៃ​ទី​២៦​ដល់​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០២០។

​ភ្នំពេញ ​ជា​មណ្ឌល​ដែល​ពោរពេញ​ដោយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន។ ​ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​វិញ ក៏​រឹត​តែ​ខ្ពស់​ថែម​ទៀត។ ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​សម្រាប់​រដូវ​កាល​នេះ​ គឺ​មាន​ក្រុម​ថ្មី​មួយ​ចំនួន​បាន​ចូល​រួម ​ហើយ​ក៏​ជា​ក្រុម​ខ្លាំង​ធ្លាប់​លេង​ក្នុង​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ។ ​ក្រុម​ថ្មី​ទាំង​អស់​នោះ រួម​មាន Pekmi FC និង Mohahang All Stars ជាដើម ​ដែល​សុទ្ធ​តែ​មាន​កីឡាករ​ល្អ​ៗ។

​ងាក​មក​ការ​តាំង​ចិត្ត​វិញ ​ក្រុម​ការពារ​តំណែង​ជើង​ឯក Down Town Sport ​បាន​ប្ដេជ្ញា​ប្រឹងប្រែង​រហូត​ដល់​វិនាទី​ចុង​ក្រោយ ដើម្បី​ការពារ​ជើង​ឯក​របស់​ខ្លួន។ បើ​ទោះ​ជា​មាន​ក្រុម​ថ្មី​ចូល ​និង​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត​បាន​រៀប​ចំ​ខ្លួន​ល្អ​ក៏​ដោយ ​ក៏​ក្រុម Down Town Sport ​ដែល​ជា​ក្រុម​មាន​សមាជិក​ធ្លាប់​លេង​ជាមួយ​គ្នា​រាប់​ឆ្នាំ​ហើយ​នោះ ​មិន​ខ្លាច​នោះ​ទេ។

​ការ​ប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​នេះ ​នឹង​សម្រេច​យក​១២​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០។ ​ដោយ​ឡែក​ប្រាក់​រង្វាន់​មណ្ឌល​ភ្នំពេញ ​សម្រាប់​ក្រុម​លេខ​១ ​នឹង​បាន ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ ​នឹង​បាន​ ១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​បាន​៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ ​បាន​២០០​ដុល្លារ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី