• 2014-11-20 13:20:39
  • ព័ត៌មាន

ភ្ញៀវ​ពី​៥០​ទៅ​៧០​តុ ​ភាគ​ច្រើន​ជា​អ្នក​កីឡា ​មង្គល​ការ វីវ៉ា និង ដាវីន ល្ងាច​នេះ

  • 2014-11-20 13:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ពិសា​ភោជនាហារ​ដើម្បី​អបអរសាទរ និង​ប្រសិទ្ធពរ​ជ័យ​ដល់​កីឡាករ​ប្រដាល់ វ៉ន វីវ៉ា និង​កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន ដាវីន នឹង​ចូល​រួម​ភាគ​ច្រើន​ជា​អ្នក​កីឡា​នៅ​វេលា​ល្ងាច​នេះ។

 

កីឡា​ការិនី​ម្នាក់​ដែល​ជា​អ្នក​ជិត​ស្និទ្ធ​នឹង ស៊ន ដាវីន តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា វ៉ន វីវ៉ា និង ស៊ន ដាវីន អញ្ជើញ​ភ្ញៀវ​ការ​ប្រហែល​ពី​៥០​ទៅ​៧០​តុ។ ភ្ញៀវ​ភាគ​ច្រើន​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​របស់​ពួក​គេ​គឺ​ជា​អ្នក​កីឡា​ និង​អ្នក​ពាក់​ព័ន្ធ​នឹង​កីឡា ព្រម​ទាំង​ញាតិ​មិត្ត។

វ៉ន វីវ៉ា និង ស៊ន ដាវីន រៀប​ការ

កីឡា​ការិនី​លាក់​ឈ្មោះ​រូប​នេះ​បាន​និយាយ​ថា ៖«ដាវីន​ប្រាប់​ខ្ញុំ​ថា ពួកគាត់​ជា​អ្នក​កីឡា​ដូច​គ្នា​ អីចឹង​ពួក​គាត់​ហៅ​ភ្ញៀវ​ភាគ​ច្រើន​ជា​អ្នក​កីឡា​ដូច​គ្នា​ទើប​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រីក​រាយ តែ​គាត់​អត់​បាន​ប្រាប់​ខ្ញុំ​​ថា​តើ​អញ្ជើញ​អ្នក​សិល្បៈ​អត់ ព្រោះ​គាត់​ស្គាល់​អ្នកសិល្បៈខ្លះ​ដែរ»។

 

ប្រភព​​ដដែល​បាន​បន្ថែម​ថា ក្រៅ​ពី​អ្នក​កីឡា ពួក​គាត់​ក៏​អញ្ជើញ​អ្នក​ពាក់​ព័ន្ធ​នឹង​កីឡា​ផ្សេង​ៗ​ច្រើន​ទៀត​ដូច​ជា​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯក​ជន។ ក្រៅ​ពី​នោះ​គឺ​សាច់​ញាតិ និង​មិត្ត​ភ័ក្តិ ហើយ​ប្រហែល​ជា​មាន​អ្នក​សិល្បៈ​ខ្លះ​ដែរ ពីព្រោះ​ពួកគាត់​ស្គាល់​អ្នក​សិល្បៈ​មួយ​ចំនួន​ដែរ។

 

ពិធី​ពិសា​ភោជនាអាហារ​ក្នុង​មង្គល​ការ​របស់​អ្នក​កីឡា​ទាំង​ពីរ​នាក់​នឹង​ប្រព្រឹត្ត​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ព្រហស្បតិ៍​នេះ​​នៅ​មជ្ឈមណ្ឌល ម៉ូដែន​ អគារ C៕

 

អត្ថបទ៖ អៀង សូទ្រី រូបថត៖ ហែមថុន ពន្លឺ និង​សៀវម៊ី

 

មតិយោបល់