• 2020-02-24 07:56:19
  • បាល់ទាត់

ចុង​ម៉ោង​ទៅ​ហើយ Neymar ចិត្ត​ក្ដៅ​ទាត់​គេ​ពី​ក្រោយ​បាន​កាត​ក្រហម

  • 2020-02-24 07:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ទទួល​បាន​កាត​លឿង​២​ដង​ស្មើ​នឹង​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ ក្នុង​ជំនួប Paris St-Germain យក​ឈ្នះ Bordeaux ៤-៣ កាល​ពី​យប់​មិញ។

Neymar ទទួល​បាន​កាត​លឿង​ទី​១ នៅ​​ចុង​​ម៉ោង​វគ្គ​ទី​មួយ​អំឡុង​ពេល​ក្រុម​ទាំង​ពីរ​កំពុង​ស្មើ​គ្នា ២-២។ ឈាន​ដល់​វគ្គ​ទី​​ពីរ​ PSG រក​បាន​២​គ្រាប់​បន្ថែម​​ដែល​ជា​ការ​រក​គ្រាប់​បាន​ពី​កីឡាករ Kylian Mbappe និង Marquinho​ មុន​ពេល Ruben Pardo ជា​អ្នក​​ទាត់​ចូល​គ្រាប់​ទី​៣​ឲ្យ Bordeaux។

នៅ​នាទី​៩០​បូក​ទៅ​ហើយ Neymar ទប់​អារម្មណ៍​មិន​ជាប់​​បាន​បង្ក​កំហុស​លើ​ Yacine Adli ចេតនា​ទាត់​ពី​ក្រោយ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​សម្រេច​ចិត្ត​ឲ្យ​កាត​លឿង​ទី​២។ នេះ​មាន​ន័យ​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​នឹង​មិន​អាច​បង្ហាញ​វត្តមាន​ឲ្យ​​ក្រុម​នៅ​ចុង​សប្ដាហ៍​នេះ​លេង​ទល់​នឹង Dijon នៅ​ក្របខ័ណ្ឌ Ligue 1៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់