• 2020-02-22 07:53:35
  • បាល់ទាត់

Lampard នឹង​មិន​ទុក​មុខ​ឱ្យ Mourinho ទេក្នុងការប្រកួតយប់នេះ

  • 2020-02-22 07:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការក្រុម Prank Lampard បានបោះសម្ដីថា នឹងមិនទុកមុខឱ្យលោកអតីតអ្នកចាត់ការរបស់ខ្លួន Jose Mourinho ឡើយ ក្នុងជំនួបក្រុមតោខៀវ Chelsea និងក្រុមខ្នាយមាន់មាស Spurs។

ការលើកឡើងបែបនេះដោយសារតែ អតីតកីឡាករក្រុមតោខៀវ Lampard មើលឃើញ Spurs មានកីឡាកររបួសច្រើនជាពិសេស ខ្សែប្រយុទ្ធសំខាន់ពីរដួង Harry Kane និង Son Heung-min។

អ្នកចាត់ការទូទៅ Lampard បានបន្តថា ៖«ខ្ញុំ​គិត​ថាយើងមានអារម្មណ៍ដូចអ្នកគ្រប់គ្រងទាំងអស់។ ពេលអ្នកមានកីឡាករច្រើនរបួស អ្នកនឹងនឹកពួកគេប៉ុណ្ណា»។

លោក Mourinho បានពណ៌នាពីស្ថានភាពរបួសរបស់ក្រុមលោកថា ជាស្ថានភាពអាក្រក់បំផុតនៅអឺរ៉ុប ខ្សែប្រយុទ្ធទាំងពីរ ត្រូវសម្រាករយៈពេលវែង។ ក្រៅពី Kane និង Son កីឡាករ Juan Foyth និង Moussa Sissoko ក៏មិនបានលេងដែរ។

ចំណែក Chelsea ក៏មានស្ថានភាពមិនសូវល្អដែរក្នុងរដូវកាលនេះ ពោលគឺកីឡាករ N'Golo Kante, Christian Pulisic និង Callum Hudson-Odoi ទំនងអវត្តមានក្នុងការប្រកួតក្នុងទឹកដី Stamford Bridge យប់ថ្ងៃសៅរ៍នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់