• 2020-02-21 01:54:24
  • បាល់ទាត់

Arsenal ឈ្នះ​ក្រៅ​ដី អភ័ព្វ​​ Man Utd​ បាន​ត្រឹម​ស្មើ​ជាមួយ Club Bruges

  • 2020-02-21 01:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ​ Arsenal ធ្វើ​បាន​ល្អ​មែន​​សម្រាប់​ជើង​ទី​មួយ Europa League កាល​ពី​យប់​មិញ​បាន​យក​ឈ្នះ Olympiacos ១-០​នៅ​ក្រៅ​ដី។

មួយ​​គ្រាប់​របស់​ Arsenal កើត​ឡើង​នៅ​នាទី​៨១ ទាត់​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Alexandre Lacazette បន្ទាប់​ពី​មាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Bukayo Saka។ លទ្ធផល ១-០ បាន​បន្សល់​ដល់​ចប់​ការ​ប្រកួត ជួយ​ Arsenal ឈ្នះ​ក្រៅ​ដី ជា​កាដូ​ដ៏​ពិសេស​ទុក​​សម្រាប់​លេង​ក្នុង​ដី​ខ្លួន​​​ឯង​វិញ​ម្ដង។

ចំណែក​ក្រុម​រួម Premier League ជាមួយ​គ្នា​គឺ Manchester United លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ Club Brugge ១-១ ប៉ុណ្ណោះ។ Club Brugge ជា​អ្នក​រក​គ្រាប់​បាន​មុន​នាទី​១៥ ដោយ​កីឡាករ Emmanuel Dennis មុន​ពេល Anthony Martial រក​គ្រាប់​តាម​ស្មើ​ឲ្យ​បិសាច​ក្រហម​វិញ​នាទី​៣៦។

សម្រាប់​ការ​ប្រកួត​ជើង​​ទី​ពីរ​របស់​២​គូ​ខាង​លើ​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ២៧​ ខែ កុម្ភៈ​ខាង​មុខ។​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់