• 2020-02-20 12:56:47
  • បាល់ទាត់

ប្រធាន​ក្លឹប​ PSG រង​ការ​ចោទ​ទាក់​ទង​នឹង​ការ​សូក​ប៉ាន់​ទៅ អតីត​អ្នក​ដឹកនាំ​ FIFA

  • 2020-02-20 12:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nasser Al Khelaifi ប្រធាន​ក្លឹប​ Paris Saint Germain ត្រូវ​បាន​ការិយាល័យ​មេធាវី​របស់​ប្រទេស​ស្វីស​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​សូក​សំណូក​ទៅ​កាន់​លោក​ Jerome Valke អតីត​អគ្គលេខាធិការដ្ឋាន​ FIFA កាល​ពី​ឆ្នាំ​ ២០១៣​ដល់​ ២០១៥។

បើ​យោង​តាម​ការ​ប្រកាស​របស់ ​ការិយាល័យ​មេធាវី​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា​ប្រធាន​ក្លឹប​បារាំង​នេះ​ សូក​ប៉ាន់​ទៅ​លោក​ Jerome Valke ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​ចាក់​ផ្សាយ​របស់​ FIFA ឲ្យ​ហួស​ព្រំដែន​កំណត់​ក្នុង​ព្រឹត្តិការណ៍​ World Cup និង​ការ​ប្រកួត​ Confeferation Cup នៅ​ឆ្នាំ ២០១៨​និង​ឆ្នាំ ២០៣០។

រី​ឯ​អតីត​អគ្គលេខាធិការដ្ឋាន​ FIFA រូប​នេះ​វិញ​ ត្រូវ​បាន​ការិយាល័យ​មេធាវី​ដដែល​នេះ​ ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​ ទាក់ទង​នឹង​ទទួល​ លុយ​ពី​លោក​ Khelaifi ចំនួន​ ៣លើក​ជា​ទឹក​ប្រាក់​សរុប​ជាង​ ១.៣ លាន​ដុល្លារ​ ដោយ​យក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ហើយ​មិន​បាន​រាយការណ៍​រឿង​នេះ​ទៅ​កាន់​ស្ថាប័ន​ FIFA ។

ជា​លទ្ធផល​ក្នុង​រឿង​ក្ដី​ខាង​លើ​នេះ​ លោក​ Khelaifi រង​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​បទ​សូក​សំណូក​ និង​លោក​ Valke ត្រូវ​រង​ការ​ដក​ចេញ​ពី​តំណែង​និង​មិន​ឲ្យ​បម្រើ​ក្នុង​វិស័យ​បាល់​ទាត់​ ១២​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦មក​ទាក់ទង​នឹង​ករណី​ទទួល​សំណូក​នេះ​ និង​ប្រព្រឹត្តិ​បទ​ល្មើស​នានា​មួយ​ចំនួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅ​ពី​មាន​តំណែង​ជា​ប្រធាន​ក្លឹប​ Paris Saint Germain លោក​ Nasser Al Khelaifi ក៏​មាន​តួនាទី​ជា​ប្រធាន​ប៉ុស្តិ៍​ទូរទស្សន៍​ beIN Sports ផង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់