- 2020-02-20 08:09:17
- បាល់ទាត់
Ronaldo សរសើរ Mbappe ថាជាកីឡាករល្អទាំងបច្ចុប្បន្ន និងអនាគត
- 2020-02-20 08:09:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo សរសើរ Mbappe ថាជាកីឡាករល្អទាំងបច្ចុប្បន្ន និងអនាគត
ចន្លោះមិនឃើញ
តារាល្បីរបស់ក្លឹបសេះបង្កង Cristiano Ronaldo បានជឿជាក់និងសរសើរ Kylian Mbappe ថាជាកីឡាករល្អមួយរូប ទាំងបច្ចុប្បន្ន និងអនាគត ព្រោះតែសមត្ថភាព និងទេពកោសល្យដ៏ល្អរបស់គេ។
«Mbappe ជាកីឡាករដ៏ល្អ ទាំងបច្ចុប្បន្ន និងអនាគត។ គាត់ជាកីឡាករដ៏អស្ចារ្យ លឿន ហើយគាត់នឹងក្លាយជាកីឡាករដ៏ល្បី នាអនាគត»។ នេះជាសម្ដីរបស់ Ronaldo ប្រាប់ទៅកាន់សារព័ត៌មាន Marca»។
Mbappe បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករឆ្នើមបំផុត១រូបលើពិភពលោក បន្ទាប់ពីហក់ចូលក្នុងក្រុម Monaco នៅ Ligue 1 រដូវកាលឆ្នាំ ២០១៦-២០១៧។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានឈ្នះ World Cup ឈ្នះ Ligue 1 ៣រដូវកាល និងឈ្នះពានក្នុងស្រុក៣ទៀតឱ្យបារាំង, PSG និង Monaco។
ចំណែក Mbappe វិញកាលពីពេលថ្មីៗនេះ បានសារភាពថា រូបគេយក ម្ចាស់ពាន Ballon d'Or ៥សម័យកាល Ronaldo ធ្វើជាគំរូមិនមែន Messi ទេ ពេលខ្សែប្រយុទ្ធរូបនេះ ចាប់អាជីពបាលទាត់។
រដូវកាលមុនកីឡាករវ័យ២១ឆ្នាំ រកបាន ៣៩គ្រាប់គ្រប់ការប្រកួត ហើយរដូវកាលនេះ រកបាន ២៤គ្រាប់ ហើយ១៥គ្រាប់ រកបាននៅ Ligue 1លីគកំពូលរបស់បារាំង៕