• 2020-02-19 10:23:14
  • បាល់ទាត់

Jadon Sancho ត្រូវ​​គេ​​ប្រដូច​ទៅ​នឹង​ Neymar Jr. កាល​ឡើង​ជើង​ខ្លាំង

  • 2020-02-19 10:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស Jadon Sancho ត្រូវ​បាន Owen Hargreaves ​​អតីត​ខ្សែបម្រើ Bayern Munich និង Man Utd ប្រដូច​ទៅ​នឹង Neymar Jr. អំឡុង​​កីឡាករ​ប្រេស៊ីល​រូប​នេះ​ឡើង​ជើង​ខ្លាំង។ ​​

Sancho បណ្ដើរបាល់ និង Neymar អាវស

លោក Owen Hargreaves បាន​​ប្រាប់ BT Sport ថា៖« ទម្រង់​លេង​របស់ Sancho ដូច Neymar ពេល​​ឡើង​ជើង។ និយាយ​ឱ្យ​ចំ​គឺ​​មិន​អាច​មើល​រំលង​បាន​»។

អតីត​កីឡាករ Manchester City ឆ្នាំ​ ២០១១-២០១២ ក៏​បាន​ជំរុញ​ឱ្យ​​ក្លឹប​ធំៗ​នៅ​ Premier League ចាយ​លុយ​លើ​កីឡាករ​វ័យ​​១៩​ឆ្នាំ​រូប​នេះ​ដែរ។ ជាក់​ស្ដែង​បច្ចុប្បន្ន​ Sancho ត្រូវ​​ក្លឹប​ធំៗ​នៅ​អង់គ្លេស​២​ចាប់​អារម្មណ៍​ចង់​បាន​ គឺ Man Utd និង Chelsea។ ​​

Sancho បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​ត្រូវ​បាន​គេ​ប្រៀបធៀប​នឹង Neymar ក្រោយ​អតីត​យុវជន Manchester City ជួយ​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់ Dortmund ​ឈ្នះ​​ក្នុង​ដី​លើ​ក្រុម​មក​ពី​បារាំង PSG ២-១ ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៃ​ពាន​រង្វាន់ Champoins League កាល​ពី​យប់​មិញ​ថ្ងៃ​អង្គារ​។

ទាំង​២គ្រាប់​របស់ Dortmund ​​រក​បាន​ដោយ Erling Haaland នៅ​នាទី​៦៩​ ឱ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​១​គ្រាប់ មុន​ Neymar រក​បាន​១​គ្រាប់​តាម​ស្មើ​នៅ​​នាទី​ទី​៧៥។ ភ្លាម​ៗ​​នោះ​ដែរ Haaland ដដែល​ បាន​ថែម​១​គ្រាប់​ទៀត​ឲ្យ​ Dortmund ឈ្នះ​ការ​ប្រកួត។ ក្លឹប Dortmund នឹង​​ត្រូវ​ហោះ​ទៅ​​ប្រកួត​ជើង​ទី២​លើ​ទឹក​ដី​បារាំង ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០២០៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់