• 2020-02-19 02:38:50
  • បាល់ទាត់

សំណាង​ហើយ Neymar ​លេង​ក្បាច់​កែង​រូត ​លើ​ Witsel ​តែ​អាជ្ញាកណ្ដាល​មិនដេញចេញ

  • 2020-02-19 02:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Dortmund ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​យ៉ាងណាមិញ ​ក្នុង​ការប្រកួត​ខាង​លើ​នេះ​ដែរ ​Neymar ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សំណាង​ណាស់ ដែល​មិន​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ ​នៅ​ពេល​ដែល​រូបគេ​បាន​រូត​កែង​ដាក់​កីឡាករ Axel Witsel ​នៅ​នាទី​៥៨។ ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​នាទី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​Neymar ​មាន​ចេតនា​រូត​កែង​លើ Witsel ​មែន ប៉ុន្តែ​អាជ្ញាកណ្ដាល​ផ្ដល់​ត្រឹម​កាត​លឿង​ប៉ុណ្ណោះ។

​​រំលឹក​ថា​នៅ​យប់មិញ​នេះ ​១​គ្រាប់​របស់​ក្រុម PSG ​ធ្វើ​បាន​សម្រេច​ដោយ Neymar ​នៅ​នាទី​៧៥ ​ខណៈ​ដែល​២​គ្រាប់​របស់​ក្រុម Dortmund ​វិញ ​ធ្វើ​បាន​ដោយ Haaland ​ទាំង​ពីរ​គ្រាប់។ ​ការ​ប្រកួត​ជើង​ទី​២​របស់​ក្រុម​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ។ ​ប្រសិន​បើ PSG ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ​នោះ​ពួកគេ​នឹង​មាន​កំណត់ត្រា​អាក្រក់​មួយ​ហើយ ពោល​គឺ​៤​ឆ្នាំ​ជាប់​គ្នា ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ទាំង​អស់៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់