• 2020-02-18 23:22:15
  • បាល់ទាត់

Haaland ស៊ុត​២​គ្រាប់​យ៉ាង​អស្ចារ្យ​ជួយ​ Dortmund យក​ឈ្នះ PSG

  • 2020-02-18 23:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint Germain បាន​រង​បរាជ័យ​ជើង​ទី​មួយ​ក្រោយ​ថ្វី​ជើង​ Dortmund ក្នុង​លទ្ធផល​ ១-២ ក្នុង​ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ការ​ប្រកួត​ក្នុង​ទឹកដី​របស់​អាល្លឺម៉ង់​វគ្គទីមួយក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ០-០ ប៉ុណ្ណោះ​ លុះ​ដល់​នាទី​៦៩​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Erling Braut Haaland រក​បាន​១​គ្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​បាន​មុន។​ រំលង​បាន​៦​នាទី​ Neymar បាន​តាម​ស្មើ​ឲ្យ​ក្រុម​ភ្ញៀវ​បាន​វិញ​ ប៉ុន្តែ​ភ្លាម​ៗ​ Haaland ដដែល​បាន​ថែម​១​គ្រាប់​ទៀត​ឲ្យ​ Dortmund ឈ្នះ​ការ​ប្រកួត។​

ទោះ​លទ្ធផល​បរាជ័យ​ប៉ុន្តែ​ PSG រំពឹង​វាយ​បក​យក​ឈ្នះ​វិញ​នៅ​ជើង​ទី​ពីរ​ដោយ​ពួកគេ​មាន​គ្រាប់​ចំណេញ​ក្រៅ​ដី​១​គ្រាប់។​ ក្រុម​អ្នក​មាន​បារាំង​សម្លឹង​ការ​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​លើក​ដំបូង​ក្នុង​​៤​រដូវ​កាល​ចុង​ក្រោយ៕

ប្រភព៖ BBC អត្ថបទ: រ័ត្ន

មតិយោបល់