- 2020-02-18 02:49:26
- បាល់ទាត់
Pep រក្សាជំហរមិនចេញពី City ទោះក្លឹបត្រូវគេកាត់ទៅ League Two ក៏ដោយ
- 2020-02-18 02:49:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep រក្សាជំហរមិនចេញពី City ទោះក្លឹបត្រូវគេកាត់ទៅ League Two ក៏ដោយ
ចន្លោះមិនឃើញ
Pep Guardiola បាននិយាយធានាទៅកាន់កីឡាកររបស់លោកថា លោកនឹងមិនចាកចេញឡើយ ទោះបី Manchester City ត្រូវគេទម្លាក់ទៅកាន់ League Two ក៏ដោយ។
នាយកប្រតិបត្តិរបស់ Man City លោក Ferran Soriano បានជំរុញឲ្យកីឡាករទាំងអស់ជឿជាក់លើលោក ដោយសំអាងថា ការដាក់បម្រាមមិនឲ្យលេងនៅពានរង្វាន់អឺរ៉ុប២ឆ្នាំនឹងអាចដោះស្រាយបាន។ ដំណឹងនៃបម្រាមនេះ ត្រូវបានគេរំពឹងថា អ្នកចាត់ការ Guardiola អាចនឹងសម្រេចចិត្តចេញពីក្លឹបនៅរដូវកាលក្រោយ។
ប៉ុន្តែផ្ទុយទៅវិញ Pep ដែលមកកាន់នៅ Etihad តាំងពីឆ្នាំ២០១៦ បានបញ្ជាក់ច្បាស់ៗថា លោកគ្មានចេតនាចេញពីក្លឹបនោះទេ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានប្រាប់កីឡាករថា៖ “មិនខ្វល់ពីពួកយើងលេងនៅលីគណាទេ ខ្ញុំនឹងនៅតែបន្តនៅទីនេះ ទោះបីគេបញ្ជូនពួកយើងទៅកាន់ League Two ក៏ដោយ ខ្ញុំនឹងនៅតែនៅទីនេះ។ នេះគឺជាពេលវេលាមួយដែលយើងត្រូវរួមគ្នា”។
ជាមួយគ្នានេះនាយកប្រតិបត្តិរបស់ Ctiy លោក Soriano បានបន្ថែថា៖ "ត្រូវជឿជាក់ខ្ញុំ ដូចជាខ្ញុំជឿជាក់អ្នក រឿងនេះនឹងអាចដោះស្រាយបាន"៕