• 2020-02-16 02:07:58
  • ព័ត៌មាន

តាម​ពិត UEFA ក៏​ធ្លាប់​ដាក់​ពិន័យ​ក្លឹប​ក្នុង​ប្រទេស​អង់គ្លេស​ទាំង​មូល​ មិន​ឲ្យ​លេង​ក្នុង​កម្មវិធី​អឺរ៉ុប

  • 2020-02-16 02:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​សហភាព​បាល់ទាត់​ទ្វីប​អឺរ៉ុប​ ដែល​ហៅ​កាត់​ថា​ UEFA ធ្លាប់​បាន​ដាក់​បម្រាម​ក្លឹប​អង់គ្លេស​ទាំង​អស់​មិន​ឲ្យ​លេង​ក្នុង​កម្មវិធី​ទ្វីប​អឺរ៉ុប​។

ការ​ដាក់​បម្រាម​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​មាន​បញ្ហា​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អ្នក​គាំទ្រ​ក្លឹប​ Liverpool កំឡុង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ European Cup (UEFA Chmapions League បច្ចុប្បន្ន) ក្នុង​ឆ្នាំ ១៩៨៥ ប៉ះ​នឹង​ក្លឹប​អ៊ីតាលី​ Juventus នៅ​កីឡដ្ឋាន Heysel ប្រទេស​បែលហ្សិក។

ដើម​ហេតុ​នៃ​អំពើ​ហិង្សា​នេះ​គឺ​បង្ក​ឡើង​ ដោយ​ការ​កំណត់​ឲ្យ​មាន​អ្នក​គាំទ្រ​អព្យាក្រឹត្យ​​ (មិន​គាំទ្រ​ក្រុម​ណា​មួយ​ឡើយ) ច្រើន​ពេក​ដែល​បង្ក​ឲ្យ​មាន​អ្នក​គាំទ្រ​ចម្រុះ​ដែល​ក្នុង​នោះ​ ភាគ​ច្រើន​ជា​ជនជាតិ​អ៊ីតាលី​ (ដោយសារ​តែ​នៅ​បែលហ្សិក​មាន​សហគមន៍​ជនជាតិ​អ៊ីតាលី​ច្រើន) បាន​ចូល​រួម​គាំទ្រ​ Juventus នៅ​តំបន់​អព្យាក្រឹត្យ (នៅ​ក្បែរ​តំបន់​អ្នក​គាំទ្រ​ Liverpool)។

មុន​ពេល​ប្រកួត​ជាង​មួយ​ម៉ោង​ អ្នក​គាំទ្រ​ Liverpool បាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​អ្នក​គាំទ្រ​អ៊ីតាលី​ ដោយ​បាន​បណ្ដួល​នូវ​ជញ្ជាំង​កីឡដ្ឋាន​នោះ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៣៩​ស្លាប់ និង​របួស​ជាង​ ៦០០​នាក់។ យ៉ាង​ណា​ក៏​ដោយ ប្រកួត​នៅ​តែ​បន្ត​ដំណើរ​ការ​ ដែល​កាល​នោះ Juventus បាន​ឈ្នះ​ក្នុង​លទ្ធផល ១ ទល់​នឹង​ ០។

បន្ទាប់​ពី​ហេតុការណ៍​តក់ស្លុត​នោះ UEFA បាន​ដាក់​បម្រាម​មិន​ឲ្យ​ក្លឹប​អង់គ្លេស​ទាំង​អស់​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ទ្វីប​អឺរ៉ុប​ចំនួន ៥​ឆ្នាំ ហើយ​សម្រាប់​ក្លឹប​ Liverpool វិញ​ជាប់​បម្រាម​ដោយ​មិន​មាន​កាល​កំណត់​។ ក្រោយមក​ក្លឹប​ Liverpool ត្រូវ​បាន​លើក​លែង​បម្រាម​នេះ​វិញ និង​ចូល​លេង​ UEFA Cup Winners' Cup នៅ​ឆ្នាំ ១៩៩២៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី