• 2020-02-15 05:36:00
  • បាល់ទាត់

គូ​បើកឆាកព្រឹក​មិញ ធ្វើ​ឱ្យ​កក្រើក Tiger Street Football 2020 ​មណ្ឌល​កំពត​

  • 2020-02-15 05:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌល​កំពត បាន​បើក​កម្មវិធី​​ប្រកួត​បាល់ទាត់​​ដ៏​អស្ចារ្យ Tiger Street Football 2020 ​ហើយ​នា​ព្រឹក​នេះ ដោយ​​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​បណ្ដា​កីឡាករ និងអ្នកគាំទ្រ។ ​គ្រាន់​តែចាប់ផ្ដើម​ភ្លាម​ គូទីមួយរវាង​ក្រុម​​វាលរេញ Diamond FT និង​កំពង់សោម Osakho FC បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ជក់ចិត្ត​ដិត​អារម្មណ៍ អម​ដោយ​សំឡេង​ទះដៃ​ហ៊ោ​កញ្ឆៀវ​កងរំពង​ពេញទីលាន ជាមួយខ្យល់អាកាសដៃសមុទ្រដ៏ត្រជាក់ស្រឹប។

សរុប​ទាំង​ពីរ​តង់​រយៈ​ពេល​៦​នាទី ក្រុម​ទាំង​ពីរ បាន​សម្រុក​គ្នា​ទៅ​វិញ​ទៅមក ដោយ​ក្រុម​ខ្លាំង Osakho FC បាន​បំបាក់ Diamond FT ៦-០ យ៉ាង​ចាស់​ដៃ ខណៈ Diamond FT មាន​ឧកាស​ប៉េណាល់ទី​​១​​លើក​ដែរ តែ​ធ្វើ​មិន​បាន​សម្រេច។

ចំណែក​​១​គូ​ទៀត​ក៏​មិន​ណយ​ដែរ ពោល​ប្រឹង​ព្យាយាម​ប្រើ​បច្ចេកទេស ទេពកោសល្យ និង​ការ​សាមគ្គី​ វាយ​បក​​គ្នា​យ៉ាង​ស្វិតស្វាញ រហូត​ចប់​ទាំង​ពីរ​តង់ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​យកឈ្នះ​ក្រុម​ព្យុះ​កំណាច Hurricane C ២-០។

ក្រុម Diamond FT (ខៀវ) Vs Osakho FC (លឿង)

នេះ​ជា​លើក​ទី​១​ហើយ ដែល​កំពត​មាន​ឧកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ កម្មវិធី​ប្រកួត​បាល់ទាត់ដ៏​អស្ចារ្យ Tiger Street Football។ មណ្ឌល​នេះ​មាន​៦០​ក្រុម​ ដោយ​ត្រូវ​ប្រកួត​ជម្រុះ​យក​តែ៦​ក្រុមប៉ុណ្ណោះ (ចាញ់​ធ្លាក់ៗ)។ ៦ក្រុម​នេះ នឹងឡើង​ទៅបន្ត​ការ​ប្រកួត​ជម្រុះ​​វគ្គ​ផ្ដាច់ព្រ័ត្ររក​ជើង​ឯក​ថ្នាក់​ជាតិ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ភ្នំពេញ ថ្ងៃ​ទី​២១ កុម្ភៈ ដល់ ១​មិថុនា ឆ្នាំ​២០២០។ ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​យ៉ាង​ច្រើន ៥០ ០០០​ ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​ឧកាស​បាន​ជួប​ជាមួយ​ទូត​សុច្ឆន្ទៈ Tiger Beer លោក Rio Ferdinand អតីតកីឡាករបាល់ទាត់ល្បីពិភពលោក។

ចាំ​មើល​ថាតើក្រុមមួយណា​ ដែលជា​ជ័យលាភី​នៅ​មណ្ឌល​កំពត​នេះ?

​ជ័យលាភី​មណ្ឌល​កំពតនឹង​ទទួល​បាន៖

-ជ័យលាភី​លេខ​១ ថ្នាក់​ខេត្ត នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ -ជ័យលាភី​លេខ​២ ១ ០០០ដុល្លារ -ជ័យលាភី​លេខ​៣ ៥០០​ដុល្លារ -ជ័យលាភី​លេខ​៤ ៣០០ដុល្លារ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់