• 2020-02-14 03:28:29
  • បាល់ទាត់

ពិការ​ជើង​តែ​មិន​ពិការ​ចិត្ត ក្មេង​ប្រុស Ali Amir បង្ហាញ​សមត្ថភាព​ពិសេស​តែត​បាល់​ជាមួយ Modric

  • 2020-02-14 03:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ខ្លាំង​ក្លា​មួយ Ali Amir ក្មេង​ប្រុស​ម្នាក់​ដែល​ពិការ​ជើង​ទាំង​សងខាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង​ Madrid ដើម្បី​ទៅ​ទស្សនកិច្ច​ក្រុម Real Madrid នៅ​ទីលាន Valdebebas  ដែល​ជា​កន្លែង​ហ្វឹកហាត់ និង​ចូលរួម​បង្ហាញ​សមត្ថភាព​ជាមួយ Luka Modric។

Ali Amir ជា​ក្មេង​ដែល​មាន​ភាព​ល្បីល្បាញ​ម្នាក់​​ ដោយ​មាន​អ្នក​តាមដាន​ដល់​ទៅ​២០​ម៉ឺន​នាក់។​ គេ​​ជា​ក្មេង​ចូលចិត្ត​លេង​បាល់ទាត់ និង​ជម្នះ​​ទល់​នឹង​ឧបសគ្គ​​ដែល​ជួប​ប្រទះ​ក្នុង​ជីវិត។ អំឡុង​ពេល​ជួប Modric គេ​បាន​និយាយ​ពាក្យ​មួយ​ឃ្លា​ទៅ​កាន់ Amirថា៖ "រឿង​ល្អ​​ក្នុង​ជីវិត​​គឺ​មិន​ងាយ​ស្រួល​ទេ"៕

ខាង​ក្រោម​ជា​ការ​បង្ហាញ​សមត្ថភាព​របស់ Ali Amir ជាមួយ​ Modric៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់