• 2020-02-14 02:09:40
  • បាល់ទាត់

VAR ស្រោចស្រង់​ឲ្យ Ronaldo បាន​ប៉េណាល់ទី​ចុងម៉ោង ជួយ Juventus ស្មើ Milan

  • 2020-02-14 02:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ទទួល​បាន​ប៉េណាល់ទី​យ៉ាង​ចម្រូងចម្រាស​​ចុង​ម៉ោង ជួយ​ឲ្យ Juventus ប្រកួត​ស្មើ​គ្នា ១-១ ទល់​នឹង AC Milan ពាន Coppa Italia វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ។

Juventus ស្ទើរ​តែ​ចាញ់​ជា​លើក​ទី​៣​ជាប់​គ្នា​សម្រាប់​ការ​ប្រកួត​ក្រៅ​ផ្ទះ បន្ទាប់ពី Ante Rebic របស់ Milan ទាត់​បញ្ចូល​ទី​នាទី​៦១។ ម្ចាស់​ផ្ទះ Milan បាន​បាត់បង់​សមាជិក​ម្នាក់​គឺ Theo Hernandez នៅ​នាទី​៧១ បន្ទាប់​ពី​បាន​កាត​​លឿង​២ដង។

នៅ​នាទី​៩០​បូក​ទៅ​ហើយ Juventus​ ស្រាប់​តែ​​ទទួល​បាន​បាល់​ប៉េណាល់ទី ក្រោយ​អាជ្ញាកណ្ដាល​ពិនិត្យ VAR ឃើញ​ថា មាន​ការ​បង្ក​កំហុស​លើ Ronaldo។ Ronaldo ជា​ពិជឃាត​​​មិន​ធ្វើ​ឲ្យ​ធ្លោយ ទាត់​ចូល​យ៉ាង​ស្អាត បន្ត​ក្ដី​សង្ឃឹម​ដល់​ក្រុម។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួន​គ្នា​ជើង​ទី​ពីរ​នៅ​ទីក្រុង Turin ថ្ងៃ​ទី ៤ ខែ មីនាខាង​មុន៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី