• 2020-02-11 11:04:13
  • បាល់ទាត់

Mourinho កើត​អី បាន​កោរ​សក់​ឡើង​ត្រងោល​អញ្ចឹង​?

  • 2020-02-11 11:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​បង្ហាញ​នូវ​ម៉ូដ​សក់​ថ្មី ដោយ​មាន​លក្ខណៈ​ត្រងោល​តែ​ម្ដង​។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក​បាន​ប្រាប់​សារព័ត៌មាន​ Sky Sports ថា លោក​ចង់​មាន​ម៉ូដ​សក់​ថ្មី តែ​លោក​បាន​លង់លក់​នៅ​លើ​កៅអី​ជាង​កាត់សក់។

លោក​បាន​លើក​ឡើង​ថា៖ " ពេល​ខ្លះ​ខ្ញុំ​ចង់​ឲ្យ​មាន​អារម្មណ៍​ផ្ទាល់​ទៅ​នឹង​អាកាសធាតុ​ត្រជាក់ ហើយ​ខ្ញុំ​ចង់​ដូរ​ម៉ូដ​សក់​បន្តិច​ ប៉ុន្តែ​នេះ​ជា​រឿង​មួយ​ផ្សេង​ទៀត " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​បាន​ដេក​លក់​ ពេល​កាត់​សក់ ហើយ​ពេល​ភ្ញាក់​ឡើង​វា​មើល​អាក្រក់​ពេក ខ្ញុំ​ក៏​ប្រាប់​ជាង​ឲ្យ​ឈូស​ដាក់​លេខ ១ តែ​ម្ដង​។ សង្ឃឹម​ថា វា​នឹង​ដុះ​ស្អាត​ឡើង​វិញ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho នៅ​ពេល​នេះ​ដែរ​ កំពុង​តែ​សម្រាក​វិស្សមកាល​រដូវ​រងា ដោយ​ Spurs នឹង​ចូល​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ដោយ​នឹង​ត្រូវ​ប៉ះ​ជាមួយ Aston Villa៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់