• 2020-02-11 07:43:29
  • បាល់ទាត់

កីឡាករ​៥​នាក់​ឈ្នះ​ពាន​ Ballon d'Or ទាំង​នៅ​វ័យ​ក្មេង​បំផុត​

  • 2020-02-11 07:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៥៦ ​ដោយ​ទស្សនាវដ្ដី​បារាំង​ France Football ពាន​​ Ballon d'Or បាន​សាង​កេរ្តិ៍ឈ្មោះ​​ដ៏​ល្បី​ល្បាញ​រហូត​ក្លាយ​ជា​ជយលាភី​ដែល​កីឡាករ​នីមួយ​ៗ​ចង់​ឈ្នះ​បំផុត​ក្នុង​អាជីព។

​នៅ​អំឡុង​១០​ឆ្នាំ​ចុង​ក្រោយ​ Cristiano Ronaldo និង​ Lionel Messi បាន​បណ្ដាក់​គ្នា​គ្នា​ឥត​ដាច់​​ ដោយ​ថ្មី​ៗ​បំផុត​ Messi វ័យ​៣២​ឆ្នាំ​ ទើប​លើក​ពាន​ទី​៦​ក្នុង​អាជីព​ក្រោយ​យក​ឈ្នះ​ពិន្ទុ​លើ​ Virgil van Dijk រី​ឯ​ Ronaldo វិញ​ធ្លាប់​ឈ្នះ​៥​ដង​ ច្រើន​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ។​

យ៉ាង​ណា​ក៏​មាន​ដែរ​បេក្ខភាព​ឈ្នះ​ដ៏​មាន​ឥទ្ធិពល​ខាង​លើ​ទាំង​មាន​វ័យ​ក្មេង។ ចង់​ដឹង​ថា​កីឡាករ​រូប​ណា​ខ្លះ​យើង​ទៅ​មើល​នៅ​ខាង​ក្រោម៖​​

#៥ Oleg Blokhin (ឈ្នះ​ឆ្នាំ​​១៩៧៥ ក្នុង​វ័យ​២៣​ឆ្នាំ​, ១ខែ​, ២៥​ថ្ងៃ​)

#៤ George Best (​ឈ្នះ​ឆ្នាំ​១៩៦៨ ក្នុង​វ័យ​២២​ឆ្នាំ​, ៧​ខែ​, ២​ថ្ងៃ​)

#៣ Lionel Messi (ឈ្នះ​ឆ្នាំ​២០០៩ ក្នុង​វ័យ​២២​ឆ្នាំ​, ៥​ខែ​, ៧​ថ្ងៃ​)

#២ Michael Owen (ឈ្នះ​ឆ្នាំ​២០០១​ ក្នុង​វ័យ​២២​ឆ្នាំ​,​ ៤ថ្ងៃ​)​

#១​ Ronaldo Nazario (ឈ្នះ​ឆ្នាំ​១៩៩៧​ ក្នុង​វ័យ​២១​ឆ្នាំ​, ៣​ខែ​, ៥​ថ្ងៃ​)​

ប្រភព៖ laliga អត្ថបទ៖ រ័ត្ន

មតិយោបល់