• 2020-02-11 03:43:20
  • បាល់ទាត់

ស្ដេច​បាល់ទាត់​ប្រេស៊ីល Pele កំពុង​មាន​បញ្ហា​​ផ្លូវ​ចិត្ត​ ព្រោះ​​ជំងឺ​ធ្វើ​ទុក្ខ​ពេក

  • 2020-02-11 03:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edson Cholbi Nascimento ដែល​ជា​កូន​ប្រុស​របស់​លោក Pele បាន​ទម្លាយ​ឲ្យ​ដឹង​ថា ឪពុក​របស់​ខ្លួន​កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​តែ​​បញ្ហា​ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង​ពេក។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ប្រេស៊ីល​ Pele កំពុង​សម្រាក​នៅ​ផ្ទះ ដោយ​សារ​តែ​មាន​បញ្ហា​​​ពិបាក​ដើរ និង​ត្រូវ​ការ​ជំនួយ​ទើប​ដើរ​បាន។ “គាត់​ (Pele) មាន​ភាព​ពិបាក​ក្នុង​ការ​ចល័ត។ គាត់​បាន​ទទួល​ការ​វះកាត់​ប្ដូរ​ត្រគាក ប៉ុន្តែ​គាត់​មិន​អាច​ ស្តា​នីតិសម្បទា​​បាន​ល្អ​វិញ​​ទេ​ ហើយ​មាន​បញ្ហា​ចល័ត​ដែល​​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ទឹកចិត្ត​មួយ​ចំនួន”។ សម្ដី​របស់​កូន Pele។

Edinho បាន​បញ្ជាក់​ទៀត​ថា ពេល​នេះ​ឪពុក​របស់​លោក​​មិន​មាន​ទំនុក​ចិត្ត​និង​ខ្មាសអៀន​ខ្លាំង។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សមាជិក​ឈ្នះ​ពាន World Cup​ ៣​សម័យ​បាន​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ខ្នង​និង​ត្រគាក​​ជា​ច្រើន​ដង៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី