• 2020-02-10 08:24:08
  • បាល់ទាត់

Neymar ព្រមព្រៀង​ជាមួយ Beckham ទៅ​លេង​នៅអាមេរិក​?

  • 2020-02-10 08:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar បាន​ព្រមព្រៀង​ជាមួយ​វីរបុរស​បាល់ទាត់​អង់គ្លេស David Beckham ពី​ការ​ទៅ​លេង​នៅ​ក្លឹប​ Inter Miami ដែល​ជា​ក្លឹប​របស់​បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ បើ​យោង​តាម​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​ Youtube។

នៅ​ក្នុង​កម្មវិធី​មួយ Beckham បាន​ឲ្យ​ Neymar ចុះ​ហត្ថលេខា​នៅ​លើ​ក្រដាស​ទទេ​មួយ ដែល​ជា​កុងត្រា​រយៈពេល​ ១០​ឆ្នាំ​នៅ​ក្លឹប Inter Miami។ អ្នក​ទាំង​ពីរ​សើច​យ៉ាង​ខ្លាំង ហើយ Neymar ក៏​និយាយ​ថា យល់ព្រម។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ នេះ​មិនមែន​ជា​កុងត្រា​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​ Neymar បាន​ឲ្យ​តម្រុយ​ថា គេ​នឹង​ទៅ​លេង​នៅ​ក្លឹប​អាមេរិក​របស់​ Beckham នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

Neymar គិត​ត្រឹម​ពេល​នេះ​ដែរ បាន​បង្ហាញ​ខ្លួន​ចំនួន ៤៨៦ប្រកួត និង​រក​បាន ៣០៧​គ្រាប់​ក្នុង​អាជីព​បាល់ទាត់​ជាង ១០ឆ្នាំ​របស់​ខ្លួន៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី