- 2020-02-09 01:44:41
- បាល់ទាត់
Haaland ខកខានរកគ្រាប់បាល់ ក្រោយលេង ៩០នាទីបានដំបូង
- 2020-02-09 01:44:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland ខកខានរកគ្រាប់បាល់ ក្រោយលេង ៩០នាទីបានដំបូង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធន័រវែស Erling Braut Haaland ខកខានរកគ្រាប់បាល់ជាលើកដំបូង ក្រោយបានលេងពេញ ៩០នាទីឲ្យក្លឹប Borussia Dortmund។
ក្នុងប្រកួតប៉ះនឹងក្លឹប Bayer Leverkusen កីឡាកររូបនេះ បានត្រឹមតែស៊ុត ២ជើងប៉ុណ្ណោះ ដោយក្នុងនោះត្រូវគោលដៅតែមួយជើងទេ។
លើសពីនេះទៅទៀត ក្លឹប Dortmund បានចាញ់ក្លឹប Leverkusen ក្នុងលទ្ធផល ៤ ទល់នឹង ៣ ដែលធ្វើឲ្យ Dortmund ឈរលេខ ៣នៃតារាង Bundesliga ដោយមាន ៣៩ពិន្ទុ។
គួរបញ្ជាក់ផងដែរថា Haaland លេងបាន ៥ប្រកួត ដោយរកបាន ៨គ្រាប់ ដោយក្នុងនោះគេស៊ុតចូល ៤ប្រកួតជាប់ៗគ្នា៕