• 2020-02-04 13:22:16
  • បាល់ទាត់

ក្រោយ​ពី​តឹង​សរសៃ​ដាក់​គ្នា​ គ្រូ​ PSG ក៏​និយាយ​ពី​អនាគត​របស់​ Mbappe

  • 2020-02-04 13:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain លោក​ Thomas Tuchel បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​ ដោយ​សារ​តែ​មាន​ជម្លោះ​ជា​មួយ​លោក​ឡើយ​។

លោក​ Tuchel បាន​និយាយ​ថា​ ៖ " គ្មាន​រឿង​អី​ ដែល​ Mbappe យក​រឿង​ជម្លោះ​រវាង​ខ្ញុំ​និង​គេ​ ដើម្បី​ចាក​ចេញ​ពី​ក្លឹប​ Paris Saint Germain ឡើយ " ។

លោក​ Tuchel បាន​បន្ត​ថា​ ៖ " គេ​នៅ​ជាប់​កុងត្រា​ជា​មួយ​ក្លឹប​ ហើយ​ខ្ញុំ​ក៏​បាន​បកស្រាយ​ពី​មូលហេតុ​សព្វ​គ្រប់​ហើយ​ ម៉េច​បាន​ខ្ញុំ​ប្ដូរ​គេ​នៅ​ក្នុង​ពេល​ប្រកួត​នេះ​ " ។

គួរ​រំលឹក​ផង​ដែរ​ កាល​ពី​ការ​ប្រកួត​រវាង​ក្លឹប​ Paris Saint Germain នឹង​ក្លឹប​ Montpellier លោក​ Thomas Tuchel បាន​ប្ដូរ​ចេញ​ Kylian Mbappe នៅ​ក្នុង​ពេល​ប្រកួត​ ដែល​បណ្ដាល​ឲ្យ​ កីឡាករ​រូប​នេះ​ខឹង​យ៉ាង​ខ្លាំង​ហើយ​ក៏​បង្ក​ឲ្យ​មាន​ជម្លោះ​ទៀត​ផង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់