- 2020-02-04 08:16:00
- បាល់ទាត់
អតីតកីឡាករ Real ថា «Felix ជ្រើសក្លឹប និងគ្រូបង្វឹកខុស»
- 2020-02-04 08:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតកីឡាករ Real ថា «Felix ជ្រើសក្លឹប និងគ្រូបង្វឹកខុស»
ចន្លោះមិនឃើញ
អតីតកីឡាកររបស់ក្រុមស្ដេចស Rafael van der Vaart បាននិយាយថា “Felix ជ្រើសក្លឹប និងគ្រូបង្វឹកខុស"។ នេះជាចំណងជើងធំៗលើគេហទំព័រ Goal ដែលទើបតែ Update ប៉ុន្មានម៉ោងមកនេះ។
តាមសម្ដីលោក van der Vaart ស្តាយលេងរបស់ Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone មិនត្រូវជាមួយកីឡាករវ័យក្មេង Joao Felix ឡើយ។ កីឡាករវ័យ២០ឆ្នាំ មានទេពកោសល្យល្អ ប៉ុន្តែលេងខុសក្លឹប។
លោកបញ្ជាក់៖ “ខ្ញុំដឹងជ័យជម្នះជារឿងសំខាន់ ប៉ុន្តែពេលអ្នកមានកីឡាករល្អដូចគាត់ អ្នកត្រូវផ្ដល់បែបផែនស្តាយលេងឱ្យត្រូវនឹងគាត់។ Atletico Madrid លេងចូលចិត្តលេងរួមតូចបាល់ខ្លីណែន (Compact Manner ) ជាមួយការផ្ដោតលើការការពារខ្លាំង និងវាយបកលឿនៗ (Counter Aattack)"។
នាពេលនេះនៅមិនទាន់ច្បាស់ទេថា កីឡាករព័រទុយហ្គាល់ នឹងវិលចូលទីលានវិញពេលណានោះ បន្ទាប់ពីរូបគេមានរបួសសាច់ដុំ អំឡុងពេល Atletico Madrid ប្រកួតជាមួយ Leganes បញ្ចប់ក្នុងលទ្ធផល ០-០ កាលពីថ្ងៃទី ២៦ ខែមករា ខណៈក្លឹបនៅ Laliga មួយនេះ កំពុងស្ថិតក្នុងភាពអាសន្នជ្រុះចេញពី Top4។
Joao Felix បានក្លាយជាកីឡាករព័រទុយហ្គាល់ថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ ពេលផ្ទេរចេញពី Benfica ទៅកាន់កីឡដ្ឋាន Wanda Metropolitano ក្នុងតម្លៃ ១៤៨លានដុល្លារ កាលពីខែកក្កដា ឆ្នាំ២០១៩ និងក្លាយជាកីឡាករបាល់ទាត់ ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបាល់ទាត់អឺរ៉ុបនៅឯ Estadio da Luz រដូវកាលមុន ដោយរូបគេរកបាន ១៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត។
មុន Atletico Madrid ឈ្នះក្នុងការចុះកុងត្រា ខ្សែបម្រើប្រយុទ្ធរូបនេះ ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បានដូច រួមមាន Real Madrid, Manchester United, Bayern Munich និង Paris៕