- 2020-02-04 07:09:23
- បាល់ទាត់
ផ្អើលវីដេអូ Mbappe តឹងសរសៃកដាក់គ្នាជាមួយលោក Tuchel
- 2020-02-04 07:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលវីដេអូ Mbappe តឹងសរសៃកដាក់គ្នាជាមួយលោក Tuchel
ចន្លោះមិនឃើញ
ជាលើកទី៣ក្នុងរដូវកាលនេះ អ្នកចាត់ការក្លឹប Paris Saint-Germain លោក Thomas Tuchel បានប៉ះពាក្យសម្ដីគ្នាជាមួយខ្សែប្រយុទ្ធ Kylian Mbappe លើទីលានអំឡុងពេលការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ។
នៅចំពោះមុខកាមេរ៉ា លោក Tuchel និង Mbappe បានជជែកតឹងសរសៃកដាក់គ្នា ក្នុងការប្រកួត PSG យកឈ្នះ Montpellier ៥-០។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងជាអ្នករកគ្រាប់ទី៤ឲ្យក្រុម ហើយត្រូវប្ដូរចេញនាទី៦៩ ជំនួសដោយ Mauro Icardi ធ្វើឲ្យគេមានអារម្មណ៍ខឹងជាខ្លាំងចំពោះការសម្រេចចិត្តនេះ។
ក្នុងវីដេអូដែលថតបានដោយអ្នកគាំទ្រ Tuchel បានចាប់ដៃ Mbappe ពន្យល់ចំពោះការសម្រេចចិត្តរបស់លោក តែហាក់ដូចជាស្ដាប់គ្នាមិនបានសោះ។ ក្រោយចប់ការប្រកួត Tuchel បាននិយាយក្នុងកិច្ចសម្ភាសន៍ថា៖ "ខ្ញុំគឺជាគ្រូ មិនមែន Mbappe ទេ។ គេមិនសប្បាយចិត្តដោយសារតែ ប្រកួតនេះគេរកបានតែមួយគ្រាប់"។
ប្រកួតបន្ទាប់ Paris Saint-Germain នឹងត្រូវជួប Nantes ដោយគ្មានវត្តមាន Neymar ព្រោះមានបញ្ហារបួសឆ្អឹងជំនី៕