• 2020-02-03 07:46:10
  • បាល់ទាត់

លេច​រឿង Pep ចាក់​សោ​កីឡាករ Man City ​ក្នុង​បន្ទប់​៤៥​នាទី ក្រោយ​ចាញ់ Spurs

  • 2020-02-03 07:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​ចាក់​សោ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​នៅ​​ជាមួយ​កីឡាករ Manchester City អស់​រយៈពេល​៤៥​នាទី បន្ទាប់​ពី​​​ប្រកួត​ចាញ់ Spurs ២-០។

ពីរ​គ្រាប់​របស់ Spurs រក​បាន​ដោយ​កីឡាករ Steven Bergwijn និង Son Heung-Min បន្ទាប់​ពី Oleksandr Zinchenko ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន Man City សល់​គ្នា​១០​នាក់។ ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ជាមួយ​កីឡាករ​រហូត​ដល់​៤៥​នាទី មុន​ពេល​ទៅ​ផ្ដល់​បទសម្ភាសន៍​។

និយាយ​ជា​មួយ​អ្នក​កាសែត Pep លើក​ឡើង​ថា​ កូន​​ក្រុម​របស់​លោក​លេង​បាន​ល្អ​ហើយ។​ លោក​មិន​សោកស្ដាយ​ចំពោះ​ការ​លេង​យប់​មិញ​ឡើយ។ បរាជ័យ​នេះ​​នៅ​តែ​បន្ត​​ឲ្យ City ឈរ​លេខ​ពីរ​ ក្នុង​តារាង​ពិន្ទុ Premier League តែ​ ដាច់​ក្រោម Liverpool ២២​ពិន្ទុ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់