• 2020-01-31 08:10:00
  • បាល់ទាត់

Fernandes ថា Ronaldo ធ្វើ​ឱ្យ​គេ​ស្រលាញ់ Manchester United

  • 2020-01-31 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឈាន​ជើង​ចូល​ទ្រនំ​ថ្មី Manchester United ក្នុង​តម្លៃ​ខ្លួន ៦៨លាន​ផោន កីឡាករ Bruno Fernandes បាន​និយាយ​ថា Cristano Ronaldo គឺជា​អ្នក​ធ្វើ​ឱ្យ​រូប​គេ​ស្រលាញ់ និង​ជាអ្នកគាំទ្រផ្គាប់​មុខ​របស់​​​ក្លឹប​អង់គ្លេស​មួយ​នេះ។

ក្នុង​បរិវេណ​ហ្វឹកហាត់ United's AON កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​​បានឱ្យ​ថា៖ "ក្ដី​ស្រលាញ់​របស់​ខ្ញុំ​ចំពោះ Manchester United បាន​កើត​ឡើង ពេល​ដែល​​ខ្ញុំ​មើល Cristiano Ronaldo លេង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ផ្គាប់​មុខ​របស់​ក្លឹប​ធំ​មួយ​នេះ"។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ មិន​នឹក​ស្មាន​ទេ​ថា ខ្លួន​អាច​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​ទេ ហើយ​​​កីឡាករដែល​ទើប​ផ្ទេរ​ចេញពី Sporting Lisbon ក្ដៅៗ​នេះ ក៏បាន​សន្យា​ជាមួយ​​​អ្នកគាំទ្រ នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​​ជួយក្លឹបនៅ Old Trafford ឱ្យកាន់​តែ​ជោគជ័យ និងដណ្ដើម​ពាន​ឱ្យ​បាន​ច្រើន​ផង​ដែរ។ ​​

យ៉ាងណាខ្សែ​បម្រើកណ្ដាល​វ័យ​២៥​ឆ្នាំ ក៏​អរគុណ​ដល់​ក្លឹប​ចាស់ Sporting សម្រាប់​រឿង​គ្រប់យ៉ាង និង​អរគុណ​ដល់​អ្នកចាត់ការ​ក្រុម​លោក Ole រួម​ទាំង​អ្នកគ្រប់គ្នា​នៅ Manchester United ចំពោះ​​ការ​ទុកចិត្ត​មកលើ​រូប​គេ។

ថ្មីៗក្រុម​រហស្សនាម​បិសាច​ក្រហម​ ត្រូវ​ចំណាយ​ ៤៧​លាន​ផោន​លើ​ខ្សែ​បម្រើ​វ័យ​រូបនេះ ​បូក​រួម​នឹង​លក្ខខណ្ឌ​ផ្សេង​ៗ​បន្ថែមទៀត ​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​​អាច​ឈាន​ដល់ ​៦៧,៦​ លាន​ផោន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់