• 2020-01-31 02:17:46
  • បាល់ទាត់

មក​មើល​ Bruno បង្ហាញ​មុខ​ក្នុង​ឈុត​ Man Utd ជា​លើក​ដំបូង​

  • 2020-01-31 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​ Bruno Fernandes ពី​ក្លឹប​ជើង​ខ្លាំង​ព័រទុយហ្គាល់​ Sporting Lisbon។​

ក្រុម​រហស្សនាម​បិសាច​ក្រហម​ ត្រូវ​ចំណាយ​៤៧​លាន​ផោន​លើ​ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​បូក​រួម​នឹង​លក្ខខណ្ឌ​ផ្សេង​ៗ​បន្ថែម​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​​អាច​ឈាន​ដល់​៦៧,៦​លាន​ផោន។​ Bruno បាន​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ Manchester និង​ធ្វើ​តេស្ត​សុខភាព​ជោគជ័យ​កាល​ពី​ម្សិល​មិញ​ និង​បាន​បង្ហាញ​មុខ​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​​ថ្ងៃ​ជាមួយ​គ្នា​នោះ​។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ចូល​រួម​ជាមួយ​ Sporting កាល​ពី​ឆ្នាំ​២០១៧ ស៊ុត​បញ្ចូល​ទី​៦៤​គ្រាប់​ក្នុង​១៣៧​ប្រកួត ក្នុង​នោះ​ជួយ​ក្លឹប​ឈ្នះ​ជើង​ឯក​លីគ​នៅ​រដូវ​កាល​២០១៨-១៩។ រូប​គេ​រំពឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ Old Trafford ក្នុង​ការ​ប្រកួត​ Premier League ចុង​សប្ដាហ៍​នេះ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់