• 2020-01-30 11:01:04
  • បាល់ទាត់

ក្លឹប​ធំ​ ២ មិន​ធ្លាប់​ធ្លាក់​ពី​លីគ​កំពូល​ក្នុង​រយៈពេល​លើស​ពី ១០០ឆ្នាំ

  • 2020-01-30 11:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ក្លឹប​ជា​ច្រើន​ធ្លាប់​លេង​នៅ​លីគ​កំពូល​តាម​ប្រទេស​នីមួយៗ។ ខ្លះ​លេង​បាន​ជាង ១០ឆ្នាំ ក៏​ធ្លាក់​ទម្រង់​លេង ហើយ​ធ្លាក់​ទៅ​កាន់​លីគ​ទី២ និង​លីគ​ក្រោម​ៗ​ទៀត​ងើប​មុខ​មិន​រួច​ ចំណែក​ឯ​ខ្លះ​ទៀត ខំ​ប្រឹង​ទប់​ៗ​រហូត​បាន​ឈរ​ជើង​នៅ​លីគ​កំពូល​បាន​រហូត។

ជាក់ស្ដែង​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ក្លឹប​ចំនួន ២ មិន​ដែល​ធ្លាក់​ចេញ​ពី​លីគ​កំពូល​ក្នុង​រយៈពេល​ជាង ១០០ឆ្នាំ​នេះ។ ក្លឹប​ទាំង​ពីរ​នោះ​គឺ ក្លឹប​ស្កុតឡែន Celtic និង​ក្លឹប​អង់គ្លេស Arsenal។

Celtic នៃ​ស្កុតឡែន​បាន​ និង​កំពុង​លេង​នៅ​លីគ​កំពូល​អស់​រយៈពេល​ជាង ១៣០ឆ្នាំ។ លើសពីនេះទៀត Celtic ក៏​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ៥០ដង​ឯណោះ។

ចំណែក​ឯ​ Arsenal វិញ ធ្លាប់​លេង​នៅ​លីគ​កំពូល​អង់គ្លេស​ទាំង​ក្នុង​នាម​ជា​ លីគ​បាល់ទាត់​ថ្នាក់​ទី១ (First Division) និង​លីគ​កំពូល​ (Premier League) ដោយ​លេង​ជាប់​អស់​ជាង ១០១ឆ្នាំ។ ក្លឹប​នេះ​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ១៣លើក ដោយ​ក្នុង​នោះ​ឈ្នះ​ពាន​មាស​ម្ដង​នៅ​ឆ្នាំ២០០៤៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់