• 2020-01-27 00:45:36
  • បាល់ទាត់

អតីត​កីឡាករ​បាល់បោះ​ដ៏​ល្បី​​ Kobe Bryant ស្លាប់​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​

  • 2020-01-27 00:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក Kobe Bryant និង​កូន​ស្រី​ឈ្មោះ​ Gianna បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​៩​នាក់​​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​ទីក្រុង​ Calabasas រដ្ឋ California សហរដ្ឋ​អាមេរិក។​​

អតីត​កីឡាករ​វ័យ​៤១​ឆ្នាំ​បាន​ធ្វើ​ដំណើរ​តាម​​យន្តហោះ​ប្រភេទ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​ ហើយ​បាន​ធ្លាក់​កាល​ពី​យប់​មិញ​ បើ​តាម​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់​គឺ​គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​នៅ​មាន​ជីវិត​នោះ​ឡើយ។​

Bryant គឺ​ជា​ម្ចាស់​ជើង​ឯក​បាល់​បោះ​ស្ថាប័ន​ NBA ៥​សម័យ​កាល​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី