- 2020-01-24 11:24:15
- បាល់ទាត់
Pep ថា មិនមែន Aguero ឬ De Bruyne តែកីឡាករនេះ ជាអ្នកពូកែស៊ុតប៉េណាល់ទីជាងគេក្នុងក្រុម
- 2020-01-24 11:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា មិនមែន Aguero ឬ De Bruyne តែកីឡាករនេះ ជាអ្នកពូកែស៊ុតប៉េណាល់ទីជាងគេក្នុងក្រុម
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកពូកែស៊ុតបាល់ប៉េណាល់ទីជាងគេក្នុងចំណោមកូនក្រុមលោកគឺ អ្នកចាំទីប្រេស៊ីល Ederson។
លោកបាននិយាយថា៖ " Ederson ជាអ្នកស៊ុតបាល់ពិន័យ ១១ម៉ែត្រជាងគេ " ។
ភ្លាមនោះអ្នកកាសែតម្នាក់បានសួរថា តើកីឡាកររូបនេះនឹងរ៉ាប់រងបាល់ពិន័យពីពេលនេះមែនទេ លោក Guardiola ក៏បានតបទៅវិញថា៖ " ជឿខ្ញុំទៅ គេជាអ្នកស៊ុតប៉េណាល់ទីល្អជាងគេនៅក្នុងក្រុមយើង។ គេដូចអត់មានឈាមអញ្ចឹង គេស្ងប់អារម្មណ៍ណាស់ ហើយគេនឹងប្រាកដជាទទួលរ៉ាប់រងបាននៅថ្ងៃក្រោយ " ៕