- 2020-01-24 03:26:11
- បាល់ទាត់
ពាក់កណ្ដាលរដូវកាលនេះ ប្រយុទ្ធ Newcastle រកបានតែមួយគ្រាប់ប៉ុណ្ណោះ
- 2020-01-24 03:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់កណ្ដាលរដូវកាលនេះ ប្រយុទ្ធ Newcastle រកបានតែមួយគ្រាប់ប៉ុណ្ណោះ
ចន្លោះមិនឃើញ
នៅក្នុងរដូវកាល ២០១៩/២០នេះ ក្រុមខ្សែប្រយុទ្ធរបស់ក្លឹបសារិកាកែវ Newcastle Unitedហាក់មិនទាន់បញ្ចេញឫទ្ធិសោះ ដោយមកទល់ខែមករានេះហើយ ទើបតែរកបាន ១គ្រាប់គត់នៅក្របខ័ណ្ឌ Premier League។
ក្នុងចំណោមគ្រាប់បាល់ទាំង ២៤គ្រាប់នៅ Premier League ក្លឹបអង់គ្លេសមួយនេះរកបានតាមរយៈ ក្រុមខ្សែការពារបាន ១២គ្រាប់ និងខ្សែបម្រើបាន ១១គ្រាប់។
ក្លឹបអង់គ្លេសនេះមានខ្សែប្រយុទ្ធតែមួយរូបគត់គឺ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ជនជាតិប្រេស៊ីលកីឡាករ Joelinton។ កីឡាកររូបនេះទើបតែមក Newcastle កាលពីឆ្នាំ២០១៩កន្លងទៅ។
គិតត្រឹមពេលនេះដែរ Newcastle កំពុងតែជាប់លេខ ១៤ ដោយមាន ៣០ពិន្ទុក្នុងដៃ៕
ប្រភព៖ BT Sport