![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Soccer148/Roth_1/Roth_5/5e2914a0dbef2_1579750560_medium.jpg)
- 2020-01-23 03:49:02
- បាល់ទាត់
Vardy របួសអាចបាត់បង់ឱកាសឈ្នះស្បែកជើងមាស Premier League
- 2020-01-23 03:49:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vardy របួសអាចបាត់បង់ឱកាសឈ្នះស្បែកជើងមាស Premier League
ចន្លោះមិនឃើញ
Leicester City បានយកឈ្នះ West Ham United ៤ទល់នឹង១ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៤កាលពីយប់មិញ។
៣ពិន្ទុបន្ថែមរបស់ក្រុមកញ្ជ្រោងបានធ្វើឲ្យពួកគេកាន់តែធានាកៅអី Champions League សម្រាប់រដូវកាលក្រោយ បន្ទាប់ពីដាច់លេខ៤ Chelsea ចំនួន៨ពិន្ទុ និងដាច់លេខ៤ Manchester United រហូត១៤ពិន្ទុ។ យ៉ាងណា Leicester ត្រូវជួបវិបត្តិរបួសខ្សែប្រយុទ្ធឆ្នើម Jamie Vardy កាលពីយប់មិញ។
កីឡាករសញ្ជាតិអង់គ្លេសត្រូវបានប្ដូរចេញ Iheanacho នៅនាទី៤៣ ប៉ុន្តែនៅមិនទាន់ដឹងថារបួសនេះអាចឲ្យរូបគេសម្រាកព្យាបាលយូរប៉ុនណានោះទេ។ Vardy បច្ចុប្បន្នមាន១៧គ្រាប់នាំមុខគេក្នុងតារាងស្បែកជើងមាស តាមពីក្រោយដោយ Sergio Agüero មាន១៦គ្រាប់៕