- 2020-01-22 12:33:18
- បាល់ទាត់
ក្រោយចំណាយពេលអស់៦៨ប្រកួតទីបំផុតពាន Aquarius Cup បានលើក្រុម ឱម៉ាល់ FC
- 2020-01-22 12:33:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចំណាយពេលអស់៦៨ប្រកួតទីបំផុតពាន Aquarius Cup បានលើក្រុម ឱម៉ាល់ FC
ចន្លោះមិនឃើញ
បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ៤សប្ដាហ៍ និងត្រូវជា៦៨ប្រកួតរួចមក ក្រុមបាល់ទាត់ ឱម៉ាល់ FC ក្លាយជាម្ចាស់ពានរង្វាន់ Aquarius Cup 2020 អមដោយប្រាក់រង្វាន់ ២០លានរៀល ផងដែរកាលពីថ្ងៃទី២០ មករា ប៉ុន្មានថ្ងៃមុននេះ។
ក្នុងពិធីបិទបញ្ចប់ពានរង្វាន់ខាងលើនេះ គឺបានការចូលរួមជាអធិបតីភាពពីលោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនកូកាកូឡា ឯទីលានប្រកួតវិទ្យាល័យឥន្ទ្រទេវី កាលពីថ្ងៃចន្ទនេះ។
នាឱកាសប្រគល់ពានរង្វាន់នោះដែរ លោក អភិបាលរងរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា បន្ទាប់ពីចប់ពានរង្វាន់នេះទៅកីឡាករទាំងអស់កុំភ្លេចបន្តលេងកីឡាដើម្បីសុខភាព ទន្ទឹងនិងនេះក៏មិនត្រូវភ្លេចឡើយការសិក្សារបស់ខ្លួន។ ចំណែកលោក មាស វុត្ថា ប្រាប់ដែរថា «ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស គឺជាគំនិតផ្ដួចផ្ដើមមួយរបស់ក្រុមហ៊ុន កូកា-កូឡា ដោយឈរលើចក្ខុវិស័យយូរអង្វែងក្នុងការចូលរួមលើកកម្ពស់គាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ក៏ជាការជំរុញឲ្យមានសុខុមាលភាពសង្គម ព្រមទាំងផ្ដល់ឱកាសដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់មិនមែនអាជីព បានចូលរួមប្រកួតដើម្បីសុខភាព។
រំលឹកដែរថា ពានរង្វាន់បាល់ទាត់ Aquarius Cup 2020 នេះចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ២០១៩ រហូតដល់ ថ្ងៃទី២០ ខែមករា ២០២០។ ចំពោះក្រុមចូលរួមសរុបទាំងអស់មាន៣២ ធ្វើការប្រកួតនៅឯទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី។ ក្រុមជាប់លេខ១ គឺបានលើក្រុម ឱម៉ាល់ FC ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងសរុបប្រាក់រង្វាន់លើជយលាភីផ្សេងៗទាំងអស់មានចំនួន ៤០លានរៀល៕