- 2020-01-22 11:35:05
- ព័ត៌មាន
ក្លឹប PL មួយ ខកខានមានកីឡាករស៊ុតបាន Hat-Trick ជិត ៣០ឆ្នាំហើយ!
- 2020-01-22 11:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹប PL មួយ ខកខានមានកីឡាករស៊ុតបាន Hat-Trick ជិត ៣០ឆ្នាំហើយ!
ចន្លោះមិនឃើញ
នៅក្នុងក្របខ័ណ្ឌ Premier League មានរឿងរ៉ាវ និងកំណត់ត្រាជាច្រើន គួរឲ្យចាប់អារម្មណ៍។ ចំពោះគ្រាប់បាល់ Hat-Trick វិញ មានក្លឹបលីគកំពូលអង់គ្លេសមួយ ខកខានមានកីឡាកររកបាន ៣គ្រាប់ក្នុងមួយប្រកួត ជាច្រើនឆ្នាំហើយ។ ក្លឹបនោះគឺ Sheffield United។
Sheffield United មានកីឡាកររកបានគ្រាប់បាល់ Hat-Trick លើកចុងក្រោយគឺកាលពីឆ្នាំ១៩៩៣ ពោលគឺ ២៧ឆ្នាំមុន។
កីឡាករ Sheffield ដែលធ្វើបែបនេះគឺ អតីតខ្សែប្រយុទ្ធBrian Deane ដែលសព្វថ្ងៃជាម្ចាស់ក្លឹបនៅដែនដីកូសូវ៉ូ។ លោកបានលត់ក្លឹប Ipswich កាលពីខែមករា ឆ្នាំ១៩៩៣។
គួរបញ្ជាក់ផងដែរថា Sheffield United ជាក្លឹបដែលទើបតែឡើងមកលីគកំពូលអង់គ្លេសនៅឆ្នាំ២០១៩។ ក្លឹបមួយនេះបានចំណាយពេលនៅ Premier League បានតែជាង ៣-៤ឆ្នាំប៉ុណ្ណោះ៕