• 2020-01-21 07:52:18
  • បាល់ទះ

ណែនាំ​កីឡា​ការិនី​បាល់ទះ​កំពូល​សម្រស់​ម្នាក់ លើក​បាល់​​ល្អ​ដូច​ផ្កា កំពុង​ធ្វើ​ឲ្យ​បុរស​ៗ​​​ឈ្លក់​វង្វេង

  • 2020-01-21 07:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​បាល់ទះ​​កូរ៉េខាងត្បូង​​ម្នាក់ កំពុង​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បុរស​ៗ​ឈ្លក់​វង្វេង​នឹង​សម្រស់ បន្ទាប់​ពី​វីដេអូ​បង្ហាញ​ពី​សមត្ថភាព​របស់​នាង​បង្ហោះ​លើ Youtube។

Lee Da-yeong បច្ចុប្បន្ន​​​មាន​វ័យ​ទើប​តែ​២៣​ឆ្នាំ​ ​ជា​ជម្រើសជាតិ​កូរ៉េខាងត្បូង។ នាង​កំពុង​ប្រកប​អាជីព​ជាមួយ​ក្រុម Suwon Hyundai Engineering & Construction Hillstate ដែល​លេង​នៅ​លីគ​កំពូល​របស់​កូរ៉េខាងត្បូង។

កាល​ពី​ខែ​​ វិច្ឆិកា​ឆ្នាំ​មុន​​ឆាណែល Youtube មួយ​បាន​​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​បច្ចេកទេស​លេង​របស់ Lee Da-yeong។ កីឡា​ការិនី​​ដែល​មាន​កម្ពស់​ជិត​១,៨​ម៉ែត្រ​លេង​តួនាទី​ជា​អ្នក​ប៉ះបាល់។ វីដេអូ​ដែល​មាន​រយៈពេល​ជិត​៨​នាទី​កន្លះ ទទួល​បាន​ការ​ចូល​ទស្សនា​ដល់​​ទៅ​​ជាង​១​លាន​ដង និង​ទទួល​បាន​ការ​សរសើរ​​​ពី​របៀប​លេង ជា​ពិសេស​សម្រស់​របស់ Lee Da។

​ម្ចាស់​អាវ​លេខ​១៩​ក្នុង​ក្រុម​ជម្រើស​ជាតិ ចូល​លេង​ឲ្យ​កូរ៉េខាងត្បូង​តាំង​ពី​ឆ្នាំ​២០១២ ជួយ​បាន​សមិទ្ធផល​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា៖

  • មេដាយ​មាស ព្រឹត្តិការណ៍​កីឡា Asian Games ទីក្រុង​ Incheon ២០១៤
  • មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡា Asian Games ទីក្រុង ចាកាតា ២០១៨
  • មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡា Asian Women's Volleyball Championship ២០១៣
  • មេដាយ​ប្រាក់ ព្រឹត្តិការណ៍​កីឡា Asian Women's Volleyball Cup២០១៤
  • មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡា Asian Women's U19 Volleyball Championship ២០១៤៕

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់