• 2020-01-20 13:48:00
  • បាល់ទាត់

អ្នក​ចាំទី​ដៃ​ទី២ Man Utd ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ជិះ​ទៅ​ហាត់​

  • 2020-01-20 13:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​អាហ្សង់ទីន Sergio Romero បាន​ប្រទះ​រង​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ពេល​អម្បាញ់មិញ​នេះ នៅ​ពេល​ជិះ​ឡាន Lamboorghini ថ្លៃ​ជាង ២២ម៉ឺន​ដុល្លារ ទៅ​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប Manchester United។

បើ​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា ឡាន​របស់​កីឡាករ​អ្នក​ចាំ​ទី​ដៃ​ទី២ រូប​នេះ បាន​ខូចខាត​យ៉ាង​ដំណំ ដោយសារ​តែ​ផ្លូវ​រអិល​បុក​រនាំង​អម​ចិញ្ចើម​ផ្លូវ។ ប៉ុន្តែ​សាមី​ខ្លួន មិន​មាន​របួស​អ្វី​ឡើយ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប Manchester United បាន​ឲ្យ​ដឹង​ថា Romero បាន​មក​ហាត់​ជាមួយ​ក្រុម​ធម្មតា ទោះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ដោយ។

សារព័ត៌មាន​ Daily Mail បាន​ចុះ​ផ្សាយ​ឡាន​ទំនើប​របស់​អ្នក​ចាំ​ទី​អាហ្សង់ទីន​រូប​នេះ បាន​ទិញ​កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ ក្រោយ​ពី​ឈ្នះ​ក្លឹប Southampton ហើយ​លើក​ពាន Carabao៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់