- 2020-01-17 02:31:26
- បាល់ទាត់
ក្រុមជើងឯករងចាស់ វៀតណាម ធ្លាក់ពីព្រឹត្តិការណ៍ AFC U-23 បាត់ហើយ!
- 2020-01-17 02:31:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមជើងឯករងចាស់ វៀតណាម ធ្លាក់ពីព្រឹត្តិការណ៍ AFC U-23 បាត់ហើយ!
ចន្លោះមិនឃើញ
ក្រុមជើងឯករងចាស់វៀតណាមបានធ្លាក់ចេញពីកម្មវិធី 2020 AFC U-23 Championship ហើយ បន្ទាប់ពីចាញ់កូរ៉េខាងជើងនៅណាត់ប្រកួតទីបី លទ្ធផល ១-២។
២គ្រាប់របស់កូរ៉េខាងជើងធ្វើបានដោយកីឡាករ Ri Chung-gyu និង Bui Tien Dung របស់វៀតណាមធ្វើឲ្យចូលទីខ្លួនឯង។ ចំណែកវៀតណាមទាត់ចូលដោយកីឡាករ Nguyen Tien Linh។ វៀតណាមមិនទាន់ស្គាល់ពាក្យឈ្នះសោះក្នុងការប្រកួតវគ្គសន្សំពិន្ទុ ក្នុងនោះស្មើ២និងចាញ់១ស្ថិតនៅបាតតារាងពូល D។
ក្នុងពូល D នេះក្នុងដែលបានឡើងគឺ អារ៉ាប់រួមនិង ហ្ស៊កដានី។ ស្របពេលដែលវៀតណាមនិងកូរ៉េខាងជើងហាលអាវទៅផ្ទះវិញរៀងខ្លួន។ កាលពីព្រឹត្តិការណ៍ 2018 AFC U-23 Championship វៀតណាមជាជើងឯករង ចាញ់ អ៊ូបេគីស្ថានវគ្គផ្ដាច់ព្រ័ត្រ៕