- 2020-01-16 10:46:40
- បាល់ទាត់
Sarri ចង់ឃើញ Ronaldo ឈ្នះពាន Ballon d'Or ក្រោមហេតុផលនេះ
- 2020-01-16 10:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sarri ចង់ឃើញ Ronaldo ឈ្នះពាន Ballon d'Or ក្រោមហេតុផលនេះ
ចន្លោះមិនឃើញ
លោក Maurizio Sarri គ្រូបង្គោលរបស់ក្លឹប Juventus បាននិយាយកាលពីពេលថ្មីៗនេះថា លោកចង់ឃើញ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះពានបាល់មាស Ballon d'Or ដោយសារតែលោកពិតជាធុញណាស់ ពេលឃើញនរណាម្នាក់ឈ្នះពាននេះ ច្រើនជាង Ronaldo។
លោកបានលើកឡើងថា៖ " ខ្ញុំពិតជាចង់ជួយឲ្យ Ronaldo ឈ្នះពាន Ballon d'Or ៦ដងណាស់ " ។
លោកបានបន្តថា៖ " វាពិតជាធុញមែន នៅពេលដែលគិតឃើញថាមានអ្នកឈ្នះច្រើនដងជាងគេ (សំដៅលើខ្សែប្រយុទ្ធ Lionel Messi ដែលឈ្នះពានបាល់មាសនេះ ៦ដង)។ ខ្ញុំគិតអំពីគេច្រើនណាស់ ហើយគិតពីវិធីជួយគេឲ្យឈ្នះទៀតផង វាជាគោលដៅរបស់ខ្ញុំ ហើយវាត្រឹមត្រូវសម្រាប់គេ " ។
គួរបញ្ជាក់ផងដែរថា Ronaldo ឈ្នះពាន Ballon d'Or ៥ដងហើយ ដោយឈ្នះលើកចុងក្រោយនៅឆ្នាំ២០១៧ ខណៈ Messi ឈ្នះពាននេះលើកទី៦ កាលពីឆ្នាំ២០១៩៕