• 2020-01-14 13:11:16
  • បាល់ទាត់

Neymar រម្លឹក​ថា Barca ហាម​ឃាត់​មិន​ឲ្យ​លេង​ឲ្យ​ប្រេស៊ីល ក្នុង​ប្រកួត​សំខាន់

  • 2020-01-14 13:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គេ​ចង់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ទាំង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក និង​ក្នុង​ព្រឹត្តិការណ៍ Copa America តែ​កាល​ពី​ឆ្នាំ២០១៦ ក្លឹប​ Barcelona ហាម​ប្រាម​ ដោយ​ឲ្យ​លេង​តែ​មួយ​ទេ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ចង់​លេង​ទាំង ២ ខ្ញុំ​មាន​សមត្ថភាព​លេង​ទាំង​ពីរ​ព្រឹត្តិការណ៍​បាន តែ​វា​ស្មុគស្មាញ​ និង​ពិបាក​ណាស់​។ នេះ​ក៏​ដោយសារ​តែ​ រដូវ​កាល​ថ្មី​នឹង​ចាប់​ផ្ដើម​ភ្លាម​ៗ​ដែរ " ។

Neymar បាន​បន្ត​ថា៖​ " កាល​ពី​២០១៦ ខ្ញុំ​ចង់​លេង​ទាំង ២ តែ Barcelona មិន​ឲ្យ​ខ្ញុំ​លេង​ទេ។ ទាក់ទិន​នឹង​រឿង​នេះ​ ខ្ញុំ​ត្រូវ​តែ​និយាយ​ជាមួយ​ខាង PSG តែ​ខ្ញុំ​ចង់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល " ។

កាល​ពី​២០១៦ Neymar អនុញ្ញាត​ឲ្យ​លេង​តែ​ព្រឹត្តិការណ៍​អូឡាំពិក​ទេ ដោយ​កាល​នោះ​គេ​ដឹកនាំ​ក្រុម​ប្រេស៊ីល​យក​មេដាយ​មាស​ទៀត​ផង​ ចំណែក​ឆ្នាំ២០២០ គេ​ចង់​លេង​ទាំង​ Copa America និង​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី