• 2020-01-14 07:56:30
  • បាល់ទាត់

ចាប់​តាំង​​ពី​ Man Utd ធ្វើ​បាន​​ Hat-Trick ចុង​ក្រោយ Aguero ស៊ុត​ Hat-Trick ១១​ដង​

  • 2020-01-14 07:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero​ ទើប​តែ​រក​បាន​៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ក្ដៅ​ៗ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដែល​ជា​ Hat-Trick លើក​ទី​១២​​របស់​ខ្លួន​នៅ Premier League ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។​

ក្រៅ​ពី​ចារ​ឈ្មោះ ក្នុង​ប្រវត្តិសាស្ត្រ​លីគ​អង់គ្លេស​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ក៏​មាន​កំណត់ត្រា​មិន​គួរ​ឲ្យ​ជឿ​មួយ​ទៀត​គឺ​​ធ្វើ​បាន​ Hat-Trick ១១​ដង​មក​ហើយ​ ចាប់​តាំង​ពី​ក្រុម​ Manchester United ទាំង​មូល​ធ្វើ​បាន​ Hat-Trick លើក​ចុង​ក្រោយ​បំផុត​នៅ​ Premier League។​

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ប្រជែង​តំណែង​ស្បែក​ជើង​មាស​ដោយ​រក​បាន​១៣​គ្រាប់​ តាម​ពី​ក្រោយ​ Jamie Vardy (១៧​គ្រាប់) ចំនួន​៤​គ្រាប់​៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ រ័ត្ន

មតិយោបល់