• 2020-01-13 01:41:34
  • បាល់ទាត់

៣គ្រាប់​យប់មិញ​ Aguero ស៊ុត​ Hat-Trick ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ PL

  • 2020-01-13 01:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បំបាក់​ Aston Villa ក្រៅដី​ក្នុង​លទ្ធផល​ ៦​-១ ដើម្បី​ឡើង​ទៅ​កាន់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​ Premier League។

នេះ​គឺ​ជា​ជ័យ​ជម្នះ​ក្រៅ​ដី​ច្រើន​បំផុត​របស់​ក្រុម​រហស្សនាម​ ពណ៌​ផ្ទៃមេឃ​នៅ​រដូវ​កាល​នេះ។​ ប្រកួត​យប់​មិញ​ Riyad Mahrez ស៊ុត​បញ្ចូល​ទី​២​គ្រាប់​នាទី​១៨,២៤, Aguero ៣​គ្រាប់​នៅ​នាទី២៨​, ៥៧,៨១​ និង​ Jesus នៅ​នាទី៤៥។​ ១​គ្រាប់​របស់​ Aston វិញ​ធ្វើ​បាន​ដោយ​ El Ghazi នៅ​នាទី​៩០។​

រាប់​ទាំង​៣គ្រាប់​យប់​មិញ​ទៀត​ Aguero ពេល​នេះ​មាន​ Hat-Trick ១២​ដង​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League បំបែក​កំណត់ត្រា​វីរបុរស​អង់គ្លេស​ Alan Shearer ដែល​កាន់កាប់​កំណត់ត្រា​ចាស់​ Hat-Trick ១១​ដង​តាំង​ពី​ឆ្នាំ​១៩៩៩​មក៕ ​

ប្រភព៖ Premier League ប្រែសម្រួល៖ សៀនហួរ

មតិយោបល់