• 2020-01-10 11:59:46
  • បាល់ទាត់

បែក​ធ្លាយ​! Terry បង្ហោះ​វីដេអូ Costa វាយ​ប្រដាល់​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​នៅ Chelsea

  • 2020-01-10 11:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួយ​ការ​ក្លឹប Aston Villa លោក John Terry បាន​បង្ហោះ​វីដេអូ​មួយ​ក្នុង​ថ្ងៃ​នេះ​ អំពី​ការ​វាយ​ប្រដាល់​រវាង​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ Diego Costa និង​លោក Bill McCulloch ដែល​ជា​គ្រូ​សរសៃ​របស់​ក្លឹប Chelsea។

ទិដ្ឋភាព​វាយ​ប្រដាល់​បែប​កំប្លែង​នេះ ធ្វើ​ឡើង​កាល​ពី​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ឆ្នាំ២០១៥។ បើ​តាម​វីដេអូ កីឡាករ​ទាំងអស់​ដោយ​រួម​មាន ខ្សែ​ប្រយុទ្ធ​ Eden Hazard និង​វីរបុរស​បាល់ទាត់​កូឌីវ័រ Didier Drogba ក៏​ចូល​រួម​ហ៊ោ​កញ្ជ្រៀវ​ផង​ដែរ។

យ៉ាងណាមិញ Costa បាន​ត្រលប់​ទៅ​កាន់​ក្លឹប Atletico Madrid កាល​ពី​ខែ​មករា​ ឆ្នាំ២០១៨​កន្លង​ទៅ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

Credit: @John Terry

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់