• 2020-01-09 02:16:22
  • បាល់ទាត់

Young វីរបុរស​ Man Utd នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ចុង​រដូវ​កាល​

  • 2020-01-09 02:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ashley Young នឹង​ចាកចេញ​ពី Manchester United ទៅ​ចូល​រួម​ជាមួយ Inter Milan នៅ​ពេល​កុងត្រា​របស់​គេ​ចប់​ចុង​រដូវ​កាល​នេះ។​

ខ្សែ​ការពារ​វ័យ​៣៤​ឆ្នាំ​​ពី​ដំបូង​ចង់​ចាកចេញ​នៅ​ខែ​មករា​នេះ​ប៉ុន្តែ​ United នៅ​មិន​ទាន់​សម្រេច​ពី​ការ​ផ្ទេរ​របស់​គេ​នៅ​ឡើយ។​ Young ដែល​លេង​បាន​២៦១​ប្រកួត​ឲ្យ​ក្លឹប​គ្មាន​ជម្រើស​នោះ​ទេ​ក្នុង​ការ​ប្រកួត​ League Cup ដែល​បិសាច​ក្រហម​ចាញ់​ Manchester City ៣-១ នៅ​ទឹកដី​ខ្លួន​ឯង។​

កីឡាករ​សញ្ជាតិ​អង់គ្លេស​ចូល​រួម​ជាមួយ​ United ដោយ​ផ្ទេរ​ពី​ Aston Villa ក្នុង​ឆ្នាំ​២០១១ ហើយ​ធ្លាប់​រួម​ចំណែក​ជួយ​ក្លឹប​ឈ្នះ​ពាន​ Premier League, Europa League, FA Cup និង​ League Cup ជា​ដើម៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់