- 2020-01-08 13:23:55
- បាល់ទាត់
ថ្ងៃមុន Zlatan លើកនេះ រូបសំណាក់ Sanchez ក៏រងការវាយប្រហារដែរ
- 2020-01-08 13:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុន Zlatan លើកនេះ រូបសំណាក់ Sanchez ក៏រងការវាយប្រហារដែរ
ចន្លោះមិនឃើញ
រូបសំណាក់របស់ខ្សែស្លាបក្លឹប Inter Milan កីឡាករ Alexis Sanchez បានរងការបំផ្លិចបំផ្លាញ ដោយសារតែហ្វូងមនុស្សមួយក្រុម នៅទីក្រុង Tocopilla ដែលជាស្រុកកំណើតរបស់កីឡាករឈីលីរូបនេះ។
បើសង្កេតតាមរូបភាព រូបសំណាករបស់ Sanchez ត្រូវបានគេវាយកម្ទេចផ្នែកក្បាល ចំណែកលេខ ៧ ក៏ត្រូវបានឈូសចេញ ហើយផ្នែកជើងក៏រងការខូចខាតយ៉ាងដំណំដែរ។
មិនមានមូលហេតុណាច្បាស់លាស់ពីការវាយកម្ទេចរូបសំណាក ដែលសម្ពោធក្នុងឆ្នាំ២០១៧ នេះទេ។ បើតាមការលើកឡើងរបស់ចៅហ្វាយក្រុង Tocopilla បានឲ្យដឹងថា ហ្វូងមនុស្សទាំងនោះ ជាអ្នកបង្កើតភាពអនាធិបតេយ្យ ហើយកេងចំណេញពីការធ្វើបាតុកម្ម។
ចំណែកការលើកឡើងរបស់មជ្ឈដ្ឋានខ្លះបានឲ្យដឹងថា ការវាយកម្ទេចរូបសំណាកនេះគឺទទួលឥទ្ធិពលគំរូពីការបំផ្លាញរូប Zlatan នៅស៊ុយអែត ដោយសារតែពេលថ្មីៗនេះ Sanchez បានទម្រង់លេងមិនសូវល្អ។
នៅក្នុងប្រទេសឈីលី នៅតែមានភាពមិនប្រាកដប្រជានៅឡើយ ចំពោះរឿងសន្តិសុខ និងស្ថិរភាព។ មនុស្សជាច្រើននៅតែតវ៉ានឹងរដ្ឋាភិបាល ចំពោះរឿងថ្លៃសេវាសុខាភិបាល ខណៈខាងរដ្ឋាភិបាលមិនទាន់មានដំណោះស្រាយសមស្រប៕