• 2020-01-08 03:02:26
  • បាល់ទាត់

មួយ​ស្នៀត​របស់ De Bruyne ធ្វើ​ឲ្យ Jones ដាច់​ចង្កេះ​គ្មាន​សល់​ខ្មាស​គេ​ពេញ​ទីលាន

  • 2020-01-08 03:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Phil Jones រក​ភាព​អាម៉ាស់​ជា​ខ្លាំង​ បន្ទាប់​ពី​ត្រូវ Kevin De Bruyne ញាក់​ដាច់​ចង្កេះ ក្នុង​ជំនួប​ Manchester derby វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup ​ជើង​ទី​មួយ​កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន Old Trafford ក្រុម​បិសាច​ក្រហម​បាន​បរាជ័យ​ដោយ​សារ​ Manchester City ១-៣។ ៣​គ្រាប់​របស់ City ធ្វើ​បាន​ដោយ​ Bernardo Silva, Riyad Mahrez និង Andreas Pereira របស់ United ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ចំណែក Marcus Rashford ជា​អ្នក​រក​គ្រាប់​ឲ្យ Man Utd។

គ្រប់គ្នា​​ភ្ញាក់ផ្អើល​គ្រាប់​ទី​៣​របស់ City ដែល​ជា​ការ​បង្កើត​ឱកាស​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ De Bruyne ញាក់​ក្នុង​ប្រអប់​គ្រោះថ្នាក់ ដាច់​ចង្កេះ Phil Jones រួច​ទាត់​ទៅ​បុក​អ្នក​ចាំ​ទី De Gea ហើយ​បន្ត​ប៉ះ​ជើង Pereira ចូល​ទី​តែ​ម្ដង។

កំហុស​ជា​ថ្មី​របស់ Phil Jones ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Man Utd មិន​សប្បាយ​រីករាយ​សោះ។ ក្នុង​នោះ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ថា៖ "មិន​ដឹង​ជា​ខ្ញុំ​ត្រូវ​និយាយ​ប៉ុន្មាន​ដង​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឃើញ Phil Jones ពាក់​អាវ United ម្ដង​ទៀត​ទេ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់