• 2020-01-07 12:15:25
  • បាល់ទាត់

Man Utd នឹង​បណ្ដេញ​ទស្សនិកជន​ចេញ បើ​ស្រែក​គាំទ្រ​ Man City នៅ​កន្លែង​ម្ចាស់​ផ្ទះ

  • 2020-01-07 12:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​ប្រកាស​ព្រមាន​ទុក​ជា​មុន​ថា ខ្លួន​រក្សា​សិទ្ធិ​ក្នុង​ការ​បណ្ដេញ​ចេញ ឬ ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្បែរ​ទីលាន ប្រសិន​បើ​ទស្សនិកជន​ណា​មួយ​គាំទ្រ​ក្លឹប Manchester City កន្លែង​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ នៅ​ក្នុង​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​ខារ៉ាបាវ (League Cup)។

ទស្សនិកជន​ណា​ក៏​ដោយ​នៅ​ក្នុង​តំបន់​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ ប្រសិន​បើ​ធ្វើ​ការ​គាំទ្រ​ក្លឹប​គូ​ប្រជែង​ប្រចាំ​ទីក្រុង​របស់​បិសាច​ក្រហម មិន​ថា ​ដោយ​ "សំឡេង" ឬ "កាយវិការ" នោះ​នឹង​ត្រូវ​ចាត់​វិធានការ​ ដោយ​សន្តិសុខ​ ឬ ប៉ូលិស​ហើយ។

ការ​ដាក់​ចេញ​វិធានការ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ដែល​ Manchester United ដាក់​លក់​សំបុត្រ​នៅ​កន្លែង​ម្ចាស់​ផ្ទះ សម្រាប់​សាធារណជន​ទូទៅ ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​លោ​មាន​អ្នក​គាំទ្រ​ Mnachester City ជា​អ្នក​ទិញ​សំបុត្រ​។

នេះ​ក៏​ដោយសារ​តែ​ក្លឹប​បិសាច​ក្រហម​នៅ​ពេល​ថ្មីៗ ប្រឈម​នឹង​ការ​លក់​សំបុត្រ​មិន​ដាច់​ តាម​ការ​រំពឹង​ទុក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់