- 2020-01-06 11:29:43
- បាល់ទាត់
Guardiola៖ ខ្ញុំបរាជ័យរាល់ឆ្នាំ ក្រោយពេលធ្វើរឿងមួយ
- 2020-01-06 11:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Guardiola៖ ខ្ញុំបរាជ័យរាល់ឆ្នាំ ក្រោយពេលធ្វើរឿងមួយ
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះថា លោកបរាជ័យរាល់ឆ្នាំ ក្រោយពេលឈ្នះពានចំនួន ៦ ជាមួយក្លឹប Barcelona កាលពីឆ្នាំ២០០៩។
លោកបាននិយាយថា៖ " ខ្ញុំបរាជ័យរាល់ឆ្នាំ តាំងពីពេលឈ្នះ ៦ពាននៅរដូវកាលទី១ នៃការដឹកនាំក្លឹប Barcelona '' ។
លោកបានបន្តថា៖ " បន្ទាប់ពីពេលនោះមក ខ្ញុំបរាជ័យពីមួយឆ្នាំទៅមួយឆ្នាំ។ តែវាជាអ្វីដែលខ្ញុំទទួលយកបាន ពេលនេះខ្ញុំគ្មានបញ្ហាជាមួយរឿងនេះទៀតហើយ " ។
គួរបញ្ជាក់ផងដែរថា តាំងពីលោក Guardiola ចាកចេញពី Barcelona ក្រុមរបស់លោកមិនដែលឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League ម្ដងណាទេ៕