• 2020-01-02 02:16:30
  • បាល់ទាត់

Angkor Tiger ​ប្រើ​ប្រាស់​កីឡដ្ឋាន SRU ​ជា​ទឹក​ដី​រដូវ​កាល​នេះ​

  • 2020-01-02 02:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប Angkor Tiger ​នឹង​ប្រើ​ប្រាស់​កីឡដ្ឋាន Siem Reap United ​ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​ខ្លួន​នា​រដូវ​កាល​នេះ ​ដោយ​លែង​ប្រើ​ប្រាស់​កីឡដ្ឋាន​ចាស់​នោះ​ទៀត​ហើយ។

​ក្នុង​កាល​វិភាគ​ក៏​ដូចជា​ការ​ប្រកួត​មិត្តភាព​ត្រៀម​រដូវ​កាល​នេះ​ថ្មី​នេះ គេ​សង្កេត​ឃើញ​ក្លឹប​បាន​ដាក់​កីឡដ្ឋាន Siem Reap United ​ធ្វើ​ជា​ទឹក​ដី​របស់​ខ្លួន។ ​ដែល​នេះ​មាន​ន័យ​ថា​គម្រោង​របស់​ប្រធាន​ក្លឹប Angkor Tiger ចាប់​ផ្ដើម​បាន​សម្រេច​ហើយ ​ក្នុង​ការ​ផ្លាស់​ប្ដូរ​កន្លែង​ប្រកួត​របស់​ខ្លួន។ ​កីឡដ្ឋាន Siem Reap United ​នេះ ​ទើប​តែ​ប្ដូរ​ឈ្មោះ​ប៉ុណ្ណោះ ដោយ​កាល​ពី​មុន​មានឈ្មោះ​ថា​កីឡដ្ឋាន​គីរីដង​រែក។

​លោក Akihiro Kato ​ប្រធាន​ក្លឹប Angkor Tiger ​បាន​ដាក់​គោលដៅ​៣​ឆ្នាំ​មុខ​នេះ លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឱ្យ​បាន ​និង​១០​ឆ្នាំ​ទៀត​ត្រូវ​មាន​សមត្ថភាព​ប្រជែង​ក្រុម​ក្នុង​តំបន់​អាស៊ាន។ ​ខណៈ​ដែល​រដូវ​កាល​មុន​នេះ ​ក្លឹប​នេះ​ទទួល​បាន​ពាន​រង្វាន់​ជា​ក្លឹប​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់