• 2019-12-28 00:35:50
  • បាល់ទាត់

ចាញ់​ Wolves ភ្លាម​ Pep ថា​ឱកាស​ប្រជែង​ពាន​គឺ​ចប់​ហើយ​សម្រាប់​ City

  • 2019-12-28 00:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ត្រូវ ​Wolverhampton វាយ​បក​​យក​ឈ្នះ​ក្នុង​លទ្ធផល​ ៣​ទល់​នឹង​២​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២០។​

Pep Guardiola

ក្រោយ​បរាជ័យ​នេះ​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​បាន​បន្ត​ឈរ​លេខ​៣​ក្នុង​តារាង​តាម​ពី​ក្រោយ​លេខ​២​ Leicester ចំនួន​១​ពិន្ទុ​ និង​ចាញ់​ប្រៀប​ ក្រុម​​កំពូល​តារាង​ Liverpool ចំនួន​១៤​ពិន្ទុ​ថែម​ទាំង​លេង​លើស​ចំនួន​១​ប្រកួត​ទៀត​ផង។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​បន្ទាប់​ពី​ចប់​ការ​ប្រកួត​ Pep Guardiola បាន​សារភាព​ថា​ឱកាស​ប្រជែង​ពាន​គឺ​អស់​ហើយ។

"គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​គឺ​វា​ឆ្ងាយ​គ្នា​ខ្លាំង​ពេក (១៤​ពិន្ទុ) ដូច្នេះ​​ការ​ដណ្ដើម​ពាន​គឺ​ចប់​ហើយ។​ សម្រាប់​ពេល​នេះ​វា​មិន​សម​ហេតុ​ផល​ទេ​ដែល​ត្រូវ​ទៅ​ប្រៀប​ជាមួយ​ Liverpool ដោយសារ​​ City ​ត្រូវ​ប្រឹង​យក​លេខ​២​សិន​​ព្រោះ​ ​​Leicester កំពុង​ឈរ​លើ​យើង"។ Pep និយាយ​ដូច្នេះ៕

ប្រភព៖ theguardian ប្រែសម្រួល៖ សៀនហួរ

មតិយោបល់