- 2019-12-19 08:27:48
- បាល់ទាត់
លោកបណ្ឌិត គីម ហ៊ាង ប្រគល់ថវិកា ២០លានរៀល ដល់ក្រុមជម្រើសជាតិកម្ពុជា U-22 ព្រឹកមិញ
- 2019-12-19 08:27:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកបណ្ឌិត គីម ហ៊ាង ប្រគល់ថវិកា ២០លានរៀល ដល់ក្រុមជម្រើសជាតិកម្ពុជា U-22 ព្រឹកមិញ
ចន្លោះមិនឃើញ
លោកបណ្ឌិត គឹម ហៀង ព្រឹកមិញនេះបានប្រគល់ថវិកាចំនួន ២០លានរៀលហើយដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-22 នៅស្នាក់ការក្រុមហ៊ុន KW Cambodia។
សប្បុរសជនខាងលើនេះបានឲ្យដឹងថា នេះជាថវិកាបន្តិចបន្តួច និងជាស្ដានចិត្តរបស់លោក ក្នុងការរួមចំណែកអបអរ និងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា U-22 ដែលធ្វើបានល្អរហូតឈ្នះការប្រកួតជាបន្តបន្ទាប់ ឆ្លងផុតការប្រកួតក្នុងពូលនៅស៊ីហ្គេម ២០១៩ នេះ។
អ្នកជំនាញខាងអចលនទ្រព្យរូបនេះបន្តថា ពិតជារំភើបនៅពេលឃើញភាពអស្ចារ្យរបស់ក្រុមបាល់ទាត់កម្ពុជានេះណាស់ ទើបធ្វើឲ្យលោកមិនអាចមិនឧបត្ថម្ភមិនបាន ហើយក៏បានបញ្ជាក់ទៅក្រុមកីឡាករទៀតថា ឲ្យប្រឹងប្រែង និងរកភាពជោគជ័យបន្តបន្ទាប់ទៀតមិនខ្វះទេអ្នកជួយឧបត្ថម្ភ។
រំលឹកដែរថា លោកបណ្ឌិត គឹម ហៀង បានប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមបាល់ទាត់គោព្រៃកម្ពុជា U-22 នេះបន្ទាប់ពីក្រុមប្រកួតឈ្នះ និងឆ្លងផុតវគ្គចែកពូលកាលពីអំឡុងពេលប្រកួតនៅស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីន ២០១៩ ទើបបញ្ចប់ថ្មីៗនេះ៕