• 2019-12-17 14:13:43
  • បាល់ទាត់

Neymar និយាយ​ពីអនាគត​អាជីពបាល់ទាត់នៅ PSG

  • 2019-12-17 14:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​Neymar ​បាន​និយាយ​កាន់​សារ​ព័ត៌មាន​ France Football​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​នៅ​តែ​បន្ត​លេង​នៅ​ក្លឹប​បារាំង​ Paris Saint Germain ​ដោយ​គេ​នៅ​ជាប់​កុងត្រា​ពីរ​ឆ្នាំ​ទៀត​។

Neymar បាន​លើក​ឡើង​​ថា៖​ " ម៉េច​បាន​ខ្ញុំ​ត្រូវ​ចេញ​ពី​ក្លឹប​? ​ខ្ញុំ​នៅ​សល់​កុងត្រា ​២​ឆ្នាំ​ទៀត​។ ថ្ងៃនេះ​ខ្ញុំ​ជា​ Parisian (អ្នក​គាំទ្រ​ PSG) ហើយ​ខ្ញុំ​នឹង​លះ​បង់​ ១០០% ទៅ​ឲ្យ​ក្លឹប​នេះ​ "។

កីឡា​ករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​នឹង​លះ​បង់​អ្វី​គ្រប់​បែប​យ៉ាង​ទៅ​ឲ្យ​ PSG។ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ណា​ឈឺ​ចាប់​ទេ​ បើ​លោក​អ្នក​សារ​ព័ត៌មាន​មិន​ពេញ​ចិត្ត​ អាច​ដើរ​ចេញ​បាន​​ "។

Neymarបាន​ទៅ​លេង​ឲ្យ​ក្លឹប​ PSG ​តាំង​ពី​ឆ្នាំ​២០១៧មក​ម្ល៉េះ​ តែ​នា​ពេល​ថ្មី​ៗ​នេះ​មជ្ឈដ្ឋាន​បាល់​ទាត់​សង្កេត​ថា ​គេ​មិន​ពេញ​ចិត្ត​នៅ​PSGហើយ​ចង់​ទៅ​លេង​នៅ​ Barcelona វិញ​ដែល​ជា​ក្លឹប​ចាស់​ដែល​គេ​ធ្លាប់​លេង​ឲ្យ​កន្លង​មក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់